ព័ត៌មាន ជំរុំវិស្សមកាលវៀតណាម ២០២៣៖ តភ្ជាប់យុវជនវៀតណាមនៅឯបរទេសជាមួយឫសគល់ និងវប្បធម៌វៀតណាម 02/08/2023 បន្ទាប់ពីសកម្មភាពដ៏ផុលផុសអស់រយៈពេល ១៦ ថ្ងៃនៅតាមខេត្ត និងទីក្រុង ចំនួន ១០/៦៣មក នាយប់ថ្ងៃទី ២ ខែសីហា ពិធីបិទជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៣ សម្រាប់យុវជន និងនិស្សិតវៀតណាមនៅឯបរទេស បានប្រព្រឹត្តទៅនៅទីក្រុង Da Nang។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (រូបថត៖ Lan Phuong)ដោយមានប្រធានបទ “យុវជនវៀតណាមរួមដំណើរឆ្ពោះទៅអនាគត” ជំរុំបង្កើតឱកាសសម្រាប់អាណិកជនវ័យក្មេងចំនួន ១២០ នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន ២៦ ទូទាំងពិភពលោក ដែលវិលត្រលប់មកមាតុភូមិវិញ ដើម្បីជួបប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរបទពិសោធន៍សិក្សាក៏ដូចជា រួមដំណើរជាមួយគ្នាក្នុងដំណើរស្វែងយល់អំពីប្រទេស-ប្រជាជន-វប្បធម៌-ប្រវត្តិសាស្ត្រវៀតណាម។ កម្មវិធីនេះបាននាំប្អូនៗ ទៅកាន់កន្លែងដែលសម្គាល់ប្រវត្តិសាស្ត្រជាតិ, ចូលរួមក្នុងសកម្មភាពអប់រំអំពីប្រពៃណីនៃការផឹកទឹកនឹកដល់ប្រភពដើម រូមទាំងសកម្មភាពជួបប្រាស្រ័យជាមួយយុវជន និងសិស្សានុសិស្សនៅតាមមូលដ្ឋានជាច្រើន។ ជាពិសេស ក្នុងជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៣នេះ យុវជនវៀតណាមនៅឯបរទេសបានរៃអង្គាសប្រាក់បានជិត ២០០ លានដុងសម្រាប់ជាអំណោយសម្តែងនូវការតបស្នងសងគុណ ចំពោះអ្នកម្តាយវីរៈភាពវៀតណាម និងគ្រួសារយុទ្ធជនពិការ និងយុទ្ធជនពលី ឧបត្ថម្ភដល់កុមារពិការ កុមារកំព្រា និងសិស្សក្រីក្រ ដើម្បីជំនះការលំបាក។ក្នុងពិធីបិទ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានវាយតម្លៃខ្ពស់ចំពោះស្មារតីវិជ្ជមាន និងសកម្មរបស់យុវជនវៀតណាមនៅឯបរទេសក្នុងសកម្មភាពជំរុំវិស្សមកាល វៀតណាមឆ្នាំ ២០២៣៖“ប្អូនៗបានបង្ហាញពីភាពច្នៃប្រឌិត ភាពសកម្មក្នុងការប្រឡងប្រណាំង ទេពកោសល្យ ភាពប៉ិនប្រសប់ ក្នុងសកម្មភាពផ្លាស់ប្តូរជាមួយយុវជន និងសិស្សក្នុងតំបន់។ ប្អូនៗ បានបំពេញបន្ថែមយ៉ាងល្អភាសាវៀតណាម បង្កើនចំណេះដឹងអំពីអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រវៀតណាម”។តាមរយៈដំណើរជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៣ យុវជនវៀតណាមនៅឯបរទេសពិតជាភ្ជាប់ជាមួយឫសគល់ ប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាមដោយក្តីស្រឡាញ់ ក្តីសោមនាស្សរីករាយជាមួយមាតុភូមិ។ ប្អូនៗជាច្រើនមានបំណងនាពេលខាងមុខ បានចូលរួមចំណែកយុវជនរបស់ខ្លួន កសាងប្រទេសវៀតណាមដ៏សម្បូរធូធារ រឹងមាំ និងវិបុលភាព; បង្កើតស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងមិត្តភក្តិគ្រប់ទិសទី៕

បន្ទាប់ពីសកម្មភាពដ៏ផុលផុសអស់រយៈពេល ១៦ ថ្ងៃនៅតាមខេត្ត និងទីក្រុង ចំនួន ១០/៦៣មក នាយប់ថ្ងៃទី ២ ខែសីហា ពិធីបិទជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៣ សម្រាប់យុវជន និងនិស្សិតវៀតណាមនៅឯបរទេស បានប្រព្រឹត្តទៅនៅទីក្រុង Da Nang។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (រូបថត៖ Lan Phuong)ដោយមានប្រធានបទ “យុវជនវៀតណាមរួមដំណើរឆ្ពោះទៅអនាគត” ជំរុំបង្កើតឱកាសសម្រាប់អាណិកជនវ័យក្មេងចំនួន ១២០ នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន ២៦ ទូទាំងពិភពលោក ដែលវិលត្រលប់មកមាតុភូមិវិញ ដើម្បីជួបប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរបទពិសោធន៍សិក្សាក៏ដូចជា រួមដំណើរជាមួយគ្នាក្នុងដំណើរស្វែងយល់អំពីប្រទេស-ប្រជាជន-វប្បធម៌-ប្រវត្តិសាស្ត្រវៀតណាម។ កម្មវិធីនេះបាននាំប្អូនៗ ទៅកាន់កន្លែងដែលសម្គាល់ប្រវត្តិសាស្ត្រជាតិ, ចូលរួមក្នុងសកម្មភាពអប់រំអំពីប្រពៃណីនៃការផឹកទឹកនឹកដល់ប្រភពដើម រូមទាំងសកម្មភាពជួបប្រាស្រ័យជាមួយយុវជន និងសិស្សានុសិស្សនៅតាមមូលដ្ឋានជាច្រើន។ ជាពិសេស ក្នុងជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៣នេះ យុវជនវៀតណាមនៅឯបរទេសបានរៃអង្គាសប្រាក់បានជិត ២០០ លានដុងសម្រាប់ជាអំណោយសម្តែងនូវការតបស្នងសងគុណ ចំពោះអ្នកម្តាយវីរៈភាពវៀតណាម និងគ្រួសារយុទ្ធជនពិការ និងយុទ្ធជនពលី ឧបត្ថម្ភដល់កុមារពិការ កុមារកំព្រា និងសិស្សក្រីក្រ ដើម្បីជំនះការលំបាក។ក្នុងពិធីបិទ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានវាយតម្លៃខ្ពស់ចំពោះស្មារតីវិជ្ជមាន និងសកម្មរបស់យុវជនវៀតណាមនៅឯបរទេសក្នុងសកម្មភាពជំរុំវិស្សមកាល វៀតណាមឆ្នាំ ២០២៣៖“ប្អូនៗបានបង្ហាញពីភាពច្នៃប្រឌិត ភាពសកម្មក្នុងការប្រឡងប្រណាំង ទេពកោសល្យ ភាពប៉ិនប្រសប់ ក្នុងសកម្មភាពផ្លាស់ប្តូរជាមួយយុវជន និងសិស្សក្នុងតំបន់។ ប្អូនៗ បានបំពេញបន្ថែមយ៉ាងល្អភាសាវៀតណាម បង្កើនចំណេះដឹងអំពីអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រវៀតណាម”។តាមរយៈដំណើរជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៣ យុវជនវៀតណាមនៅឯបរទេសពិតជាភ្ជាប់ជាមួយឫសគល់ ប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាមដោយក្តីស្រឡាញ់ ក្តីសោមនាស្សរីករាយជាមួយមាតុភូមិ។ ប្អូនៗជាច្រើនមានបំណងនាពេលខាងមុខ បានចូលរួមចំណែកយុវជនរបស់ខ្លួន កសាងប្រទេសវៀតណាមដ៏សម្បូរធូធារ រឹងមាំ និងវិបុលភាព; បង្កើតស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងមិត្តភក្តិគ្រប់ទិសទី៕