ព័ត៌មាន

ជំរុញឲ្យកាន់តែប្រសើរឡើងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុន

នាថ្ងៃទី ២៧ ខែមេសា រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Motegi Toshimitsu។

រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន Motegi Toshimitsu (រូបថត៖ baoquocte.vn)


រដ្ឋមន្រ្តីការបរទេស Motegi បានអះអាងថា ប្រទេសជប៉ុនផ្តោតការយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយនិងស៊ីជម្រៅជាមួយវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងអន្តរជាតិ ដោយបានអះអាងថាជប៉ុននឹងបន្តសហប្រតិបត្តិការនិងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ផងដែរ។ រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតនិងជាដៃគូជួរមុខគេនិងយូរអង្វែង ព្រមទាំងមានបំណងចង់បន្តសហការជាមួយជប៉ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលមានការចាប់អារម្មណ៍រួមផងដែរ។

ភាគីទាំងពីរក៏បានឯកភាពបន្តបង្កើនការផ្លាស់ប្តូរនិងជំនូបប្រាស្រ័យនៅគ្រប់ជាន់ថ្មាក់ ជាពិសេសគឺនៅកម្រិតជាន់ខ្ពស់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរលើកកំពស់ប្រសិទ្ធភាពនៃយន្តការសន្ទនា និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុង ODA ពាណិជ្ជកម្ម និងវិនិយោគនាពេលខាង   មុខផងដែរ។  ទាក់ទិននឹងបញ្ហាប្រទេសមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាថាភាគីពាក់ព័ន្ធនានាត្រូវតែមានការអត់ធ្មត់ និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការបង្ហូរឈាមរបស់ប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានឯកភាពសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងក្នុងតំបន់ ដូចជា អង្គការសហប្រជាជាតិនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top