ព័ត៌មាន

ជំរុញសិទ្ធិមនុស្សលើវិស័យការងារ សង្គម និងសមភាពយេនឌ័រ

ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ក៏ដូចជាការទទួលបានសិទ្ធិមនុស្ស។ វៀតណាមបានខិតខំប្រឹងប្រែង និងអនុវត្តន៍អនុសាន៍ចំនួន ៨២,៦ % ជាមួយនឹងលទ្ធផលលេចធ្លោជាច្រើន។
  សិក្ខាសាលាធ្វើបច្ចុប្បន្នភាពការអនុវត្តអនុសាសន៍ស្តីពីសិទ្ធិមនុស្សក្នុងវិស័យការងារ និងសង្គម តាមយន្តការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) វដ្តទី III (រូបថត៖ VGP/Thu Cuc)  

សិក្ខាសាលាធ្វើបច្ចុប្បន្នភាពការអនុវត្តអនុសាសន៍ស្តីពីសិទ្ធិមនុស្សក្នុងវិស័យការងារ និងសង្គម តាមយន្តការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) វដ្តទី III នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលរៀបចំឡើងដោយក្រសួងការងារ-យុទ្ធជនពិការ និងសង្គមកិច្ច កាលពីថ្ងៃទី ៨ ធ្នូ នៅទីក្រុងហាណូយ។ នៅក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចលោកស្រី Nguyen Thi Ha បានចែករំលែកថា ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ក៏ដូចជាការទទួលបានសិទ្ធិមនុស្ស។ វៀតណាមបានខិតខំប្រឹងប្រែង និងអនុវត្តន៍អនុសាន៍ចំនួន ៨២,៦ % ជាមួយនឹងលទ្ធផលលេចធ្លោជាច្រើន។ វៀតណាមបានកត់ត្រាសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាច្រើនបើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់ក្នុងការធានា និងជំរុញសិទ្ធិមនុស្សលើវិស័យការងារ សង្គម សមភាពយេនឌ័រ និងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

ព័ត៌មានក្នុងសិក្ខាសាលាបានបញ្ជាក់ថា ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ វៀតណាមបានចូលរួមយ៉ាងសកម្ម និងប្រកបដោយមានការទទួលខុសត្រូវក្នុងយន្តការ UPR អត្រាទទួលយក និងអនុវត្តន៍អនុសាសន៍បានកើនឡើងជាលំដាប់ក្នុងតាមរយៈវដ្តទាំង ៣ បានបង្ហាញពីសមត្ថភាពអំពីរបៀបរបប ប្រភពកម្លាំង និងហិរញ្ញវត្ថុនៅវៀតណាមកាន់តែត្រូវបានលើកកម្ពស់ និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕


top