ព័ត៌មាន

ជំរុញសមាហរណកម្មអន្តរជាតិដើម្បីគោលដៅឈានចូលយុគសម័យថ្មីរបស់វៀតណាម

ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្ស តូ ឡឹម ដើម្បីនាំប្រជាជនវៀត ណាមឈានចូលទៅក្នុង “យុគសម័យនៃការស្ទុះឈានទៅ មុខ” ក្នុងកិច្ចពិភាក្សាជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានប្រចាំនៅស្វីស មតិជាច្រើនបានស្នើថា វៀតណាមគួរតែបន្តបោះជំហានយ៉ាងរឹងមាំក្នុងដំណើរការសមាហរណកម្មអន្តរជាតិ ជំរុញការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ ពហុភាគីនិយម។

លោក Philip Rosler អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេសស្វីស អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានមានប្រសាសន៍ថា វៀតណាមចាំបាច់ត្រូវផ្តោតការ យកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្ពោះទៅគោលដៅដែលបានដាក់ចេញ ខិតខំជំរុញកំណើន GDP។ លោក Rosler បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពហុភាគីគឺជាមធ្យោបាយសម្រាប់វៀតណាមទាក់ទាញការចាប់អារម្មណ៍ របស់ សហគមន៍អន្តរជាតិ ដោយអញ្ជើញអ្នកវិនិយោគបរទេសមកវៀតណាម ហើយចាត់ទុកថានេះជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពសម្រាប់វៀតណាមក្នុងការពង្រឹងឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ។

ចែករំលែកមតិដូចគ្នាជាមួយលោក Philip Rosler អតីតឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម - លោក Ivo Sieber ជឿជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ពហុភាគីនិយមគឺជាប្រការដែលវៀតណាមត្រូវយកចិត្តទុកដាក់សម្រាប់ “យុគសម័យនៃការស្ទុះឈានទៅមុខ”។ តាមលោករូបនេះ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាប្រការដែលវៀតណាមត្រូវការនាពេលខាងមុខ


top