ចំណុចសំខាន់ៗ

ជំរុញសមាហរណកម្មអន្តរជាតិក្នុងវិស័យវប្បធម៌

នាពេលកន្លងមក សកម្មភាពការទូតវប្បធម៌របស់វៀតណាម បានទទួលសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកលើកកម្ពស់កម្លាំងការទូតរបស់វៀតណាម​ នៅក្នុងតំបន់ និងលើពិភពលោក។ 

នាពេលកន្លងមក សកម្មភាពការទូតវប្បធម៌របស់វៀតណាម បានទទួលសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកលើកកម្ពស់កម្លាំងការទូតរបស់វៀតណាម​ នៅក្នុងតំបន់ និងលើពិភពលោក។ សេចក្តី​សម្រេចលេខ ៥៩-NQ/TW ជាសសរស្តម្ភ​មួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដើម្បី ឱ្យវៀតណាមរឹងមាំឈានចូលយុគសម័យថ្មី។ សេចក្តីនេះមាន​ខ្លឹមសាអំពី "សមាហរណកម្មអន្តរជាតិ ក្នុងស្ថានភាពថ្មី" ដែលត្រូវបានដាក់ចេញ ដោយការិយាល័យនយោបាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដែលបានលើកឡើងនូវ​ការ​ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ក្នុង​វិស័យ​វប្បធម៌  សំដៅបើកដំណាក់កាលអភិវឌ្ឍថ្មី សម្រាប់វៀត​ណាមក្នុងការធ្វើសមាហរណកម្ម​គ្រប់​ជ្រុង​ជ្រោយ។

លោកអគ្គលេខាធិការបក្ស តូឡឹម (To Lam) បានលើកឡើងថា សេចក្តីសម្រេចលេខ ៥៩ បានចាប់យកកម្លាំងនៃសម័យកាលនេះ និង "លើកកម្ពស់" ការធ្វើសមាហរណកម្មអន្តរជាតិ ជាមួយ នឹងទស្សនៈបដិវត្តន៍ របកគំហើញ ជាតិនិយម វិទ្យាសាស្ត្រ និងទាន់សម័យ កត់សម្គាល់ដំណាក់កាលប្រវត្តិសាស្ត្រក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេស​។
លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លេ​ ធិធូហាំង (Le Thi Thu Hang) ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានប្រគល់ប័ណ្ណសរសើរដល់ក្រុម និងបុគ្គលអាណិកជនវៀតណាម​ នៅឯបរទេស។ រូបថត៖ VNA

វិស័យការទូតបានដើរតួនាទីឈាន​មុខ​គេ  អនុវត្តសកម្មភាពការទូតដោយព្រមៗគ្នា  គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ហើយ "សម្រេចបានលទ្ធផល និងសមិទ្ធផលសំខាន់ៗជាច្រើន មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្លាយជាចំណុចភ្លឺស្វាង ពោរពេញដោយចំណាប់អារម្មណ៍ ក្នុងចំណោមសមិទ្ធផលទាំងអស់របស់ប្រទេស ក្នុងប៉ុន្មានឆ្នាំកន្លង រួមចំណែកពង្រឹងស្ថានភាព​កិច្ច​ការបរទេស អំណោយផលសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ឋានៈរបស់ប្រទេស" ដូចលោកអតីតអគ្គលេខាធិការបក្ស ង្វៀន​ ភូត្រុង (Nguyen Phu Trong) បានអះអាង; រួមចំណែកអនុវត្តជោគជ័យនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី XIII របស់បក្ស។ 

គណៈប្រតិភូថ្លែងមតិក្នុងកិច្ចពិភាក្សា​ក្រោម​ប្រធានបទ “អាណិកជនវៀតណាមនៅឯបរទេស និងការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់របស់វៀតណាម”។ រូបថត៖ VNA

យុវជន និងនិស្សិតវៀតណាមនៅឯបរទេសបានជួបប្រាស្រ័យជាមួយនាយទាហាន ទាហាននៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ រូបថត៖ VNA

លោកស្រីសាស្ត្រាចារ្យរង ង្វៀន​ ធីជៀម (Nguyen Thi Chiem) និងនិស្សិតនៃថ្នាក់​រៀនភាសាវៀតណាមនៅមហាវិទ្យាល័យមនុស្សសាស្ត្រ សាកលវិទ្យាល័យ Srinakharinwirot។ រូបថត៖ VNA

 

នេះគឺជាអំណះអំណាងរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប៊ុយ​ ថាញ​សើន (Bui Thanh Son) ក្នុង​ពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតវិស័យការទូតវៀតណាម (២៨//១៩៤៥ - ២៨//២០២៥​។ យោងតាមយុទ្ធសាស្ត្រការទូត រហូតដល់ឆ្នាំ ២០៣០ វៀតណាមបន្តអនុវត្តកម្មវិធីធំៗស្តីពី ការទូតវប្បធម៌ តាមរយៈនោះរួមចំណែកកំណត់ សារជាតិ បង្ហាញរូបភាពវៀតណាមជាប្រទេស ដែលមានអរិយធម៌ សុវត្ថិភាព ស្រស់ស្អាតវប្បធម៌ប្លែកៗ ពោរពេញដោយប្រពៃណីអភិវឌ្ឍយ៉ាងសកម្មប្រជាជនរួសរាយរាក់ទាក់ជាគោលដៅដែលអាចទុកចិត្តបាន សម្រាប់ការរស់នៅ ការសិក្សា ទេសចរណ៍ ការវិនិយោគ​។ ទន្ទឹម​នឹងនោះ បង្កើនការរៀបចំព្រឹត្តិការណ៍វប្បធម៌ ដែលមានកត្តាបរទេស នៅតាមមូលដ្ឋាន តាមរយៈនោះរួមចំណែកកសាងម៉ាកយីហោឧស្សាហកម្ម និងមូលដ្ឋាន។ ជំរុញការធ្វើពិពិធកម្មសកម្មភាពគាំទ្របងប្អូនជនជាតិវៀតណាមនៅបរទេស ក្នុងការរក្សាភាសាវៀតណាម លើកកម្ពស់អត្ត-សញ្ញាណវប្បធម៌ និងប្រពៃណីល្អៗរបស់ជនជាតិវៀតណាម; ជំរុញការនាំ​ភាសាវៀតណាម​ និង​បង្រៀនក្នុងកម្មវិធីសិក្សា នៅតាមគ្រឹះស្ថានអប់រំក្នុងតំបន់ ដែលមានជនជាតិវៀតណាមរស់នៅច្រើន; រៀបចំទិវាលើកតម្កើងភាសាវៀតណាម ជំរុំរដូវក្តៅ ទិវាវប្បធម៌/សប្តាហ៍វប្បធម៌ វេទិកាយុវបញ្ញាវៀតណាមទូទាំងសកលលោក... ជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត និងគាំទ្រជនរួមជាតិ ជាពិសេសយុវជនឲ្យផ្លាស់ប្តូរ  សិក្សា និងរក្សាភាសាវៀតណាម។

ការ​រាំ​ម៉ុង​សាយ​តែង​តែ​ជា​ការ​សម្តែងដ៏ពិសេសនៃ​ពិធីបុណ្យ​ ហើយ​​កុមារ​ចូលចិត្ត​ខ្លាំង។ រូបថត៖ VNA

ក្រុមរាំសហគមន៍ជនជាតិវៀតណាម ថតរូបនៅព្រឹត្តិការណ៍ “និទាឃរដូវ​ នៅស្រុក​កំណើត” ដែល​បានរៀបចំជាលើកដំបូង ដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth នៃប្រទេសអូស្ត្រាលី សហការជាមួយសាកលវិទ្យាល័យ អូស្ត្រាលីខាងលិច(UWA)។ រូបថត៖ VNA ចុះផ្សាយ

ក្រៅពីនោះ ក៏ចាំបាច់បន្តបង្កើនវត្តមានរបស់វៀតណាម​​ នៅក្នុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិល្បីៗ ឆ្ពោះទៅរៀបចំព្រឹត្តិការណ៍វប្បធម៌ កីឡា ទេសចរណ៍ វិទ្យាសាស្ត្រ អប់រំ សុខាភិបាល... ថ្នាក់តំបន់ និងអន្តរជាតិ; វិនិយោគស្រាវជ្រាវអភិវឌ្ឍផលិតផលវប្បធម៌ប្លែកៗ; យកចិត្តទុកដាក់លើការបោះពុម្ពផ្សាយ និងផ្សព្វផ្សាយទៅ​កាន់​បរទេស​នូវស្នាដៃសិល្បៈ ដែលមានតម្លៃ និងគុណភាព; ជំរុញការណែនាំភាសា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យ សម្លៀកបំពាក់របស់ជនជាតិវៀតណាម រមណីយដ្ឋានទេសចរណ៍ ភូមិសិប្បកម្មប្រពៃណី ស្នាដៃក្នុងវិស័យភាពយន្ត តន្ត្រី វិចិត្រសិល្បៈ ថតរូប ស្ថាបត្យកម្ម...

បរិយាកាស​នៃ​ការ​ជួប​ជុំ ដើម្បី​ខ្ចប់​នំអន្សំ ​ នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​អាល់ហ្សេរី។ រូបថត៖ VNA
រៀនអំពីរបៀបធ្វើគោម នៅពិធីបុណ្យសែនព្រះខែដែលជាសកម្មភាពរៀបចំដោយអង្គការគ្រួសារវៀតណាម (VFP) ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដល់កុមារវៀតណាម ដែលកើតនៅចក្រភពអង់គ្លេស។ រូបថត៖ VNA ចុះផ្សាយ

ក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងផ្លាស់ប្តូរ​យ៉ាងឆាប់រហ័ស និងស្មុគស្មាញ ប្រទេសរបស់យើងទទួលឱកាសថ្មីជាច្រើន ប៉ុន្តែក៏បានដាក់ចេញនូវភារកិច្ចផ្លាស់ប្តូរថ្មី ចំពោះការទូតវប្បធម៌ និងការទូត ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពធនធានសម្រាប់អភិវឌ្ឍវប្បធម៌ រួមចំណែកដល់បុព្វហេតុកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ៖ VNA  រូបថត៖ VNP ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 


top