ព័ត៌មាន

ជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង​

នាថ្ងៃទី ១១ ខែកុម្ភៈ នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ (បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម); វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងកម្មវិធីគោលនយោបាយសកលរបស់កូរ៉េខាងត្បូង; សាកលវិទ្យាល័យ Korea(កូរ៉េខាងត្បូង) បានសម្របសម្រួលរៀបចំសិក្ខាសាលា "ជំរុញឧស្សាហកម្ម semiconductor និងធនធានថាមពលក្នុងដំណើរការបើកទូលាយ និងកំណែទម្រង់សេដ្ឋកិច្ចនៅវៀតណាម"។

សិក្ខាសាលានេះមានគោលបំណងវាយតម្លៃសក្តានុពល បញ្ហាប្រឈម និងស្នើដំណោះស្រាយអភិវឌ្ឍន៍ក្នុងបរិបទនៃការធ្វើសមាហរណកម្មពិភពលោកកាន់តែស៊ីជម្រៅ។

នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានផ្តោតលើការពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងបណ្តាប្រទេសបន្ទាប់ពីការកែទម្រង់សេដ្ឋកិច្ច និងការបើកទ្វាសេដ្ឋកិច្ច ព្រមទាំងបានស្នើដំណោះស្រាយដើម្បីជំរុញកំណើនប្រកបដោយចីរភាពក្នុងបរិបទថ្មី។ គណៈប្រតិភូក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ការបង្កើនប្រសិទ្ធភាពនៃការវិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងបរិបទថ្មីផងដែរ៕

top