ព័ត៌មាន

ជំរុញពាណិជ្ជកម្មវៀតណាម - អាល់ហ្សេរី

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីជាតិស្តីពីការជំរុញពាណិជ្ជកម្មឆ្នាំ ២០២២ ហើយត្រូវបាន រំពឹងថានឹងមានអង្គភាពអាជីវកម្មវៀតណាម និងអាល់ហ្សេរីចំនួន ៤០ អង្គភាព ដោះដូពាណិជ្ជកម្មតាមអ៊ីនធឺណិត។
  សន្និសីទដោះដូរពាណិជ្ជកម្មអនឡាញវាងវៀតណាម-អាល់ហ្សេរី-សេណេហ្គាល់ឆ្នាំ២០២១ (រូបថត៖ Tan Dat/VNA)  

សំដៅជួយឧបត្ថម្ភគាំទ្រដល់មូលដ្ឋាន អង្គភាពអាជីវកម្ម និងសហករណ៍របស់វៀតណាមពង្រឹងការស្វែងរកដៃគូ តភ្ជាប់កាលានុវត្តភាពអាជីវកម្ម និងការនាំចេញទៅកាន់ទីផ្សារអាល់ហ្សេរី ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានសម្របសម្រួលជាមួយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល់ហ្សេរី រៀបចំសន្និសីទអនឡាញស្ដីពីការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មរវាងវៀតណាម និងអាល់ហ្សេរីឆ្នាំ ២០២២។

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីជាតិស្តីពីការជំរុញពាណិជ្ជកម្មឆ្នាំ ២០២២ ហើយត្រូវបាន រំពឹងថានឹងមានអង្គភាពអាជីវកម្មវៀតណាម និងអាល់ហ្សេរីចំនួន ៤០ អង្គភាព ដោះដូពាណិជ្ជកម្មតាមអ៊ីនធឺណិត។

នៅក្នុងសន្និសីទនេះ តំណាងវៀតណាម និងអាល់ហ្សេរីនឹងឧទ្ទេសនាមអំពីស្ថានភាពទីផ្សារ បទប្បញ្ញត្តិនៃការនាំចូល និងនាំចេញ និងទំនាក់ទំនងពាណិជ្ជកម្ម និវិនិយោគរវាងប្រទេសទាំងពីរ។ គណៈកម្ម ការរៀបចំនឹងរៀបចំការដោះដូរពាណិជ្ជកម្មតាមអ៊ីនធឺណិតរវាងអង្គភាពអាជីវកម្ម ដើម្បីឧបត្ថម្ភគាំទ្រដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ សំដៅតភ្ជាប់ទំនាក់ទំនង និងស្វែងរកឱកាសសហប្រតិបត្តិការអាជីវកម្ម។

អាល់ហ្សេរីមានទីតាំងនៅតំបន់អាហ្រ្វិកខាងជើង ហើយជាខឿនសេដ្ឋកិច្ចទី ៤ របស់ទ្វីបអាហ្រ្វិក ជាមួយនឹងផលិតផលក្នុងស្រុកសរុបឆ្នាំ ២០២០ ចំនួន ១៤៥,២ ពាន់លានដុល្លារអាមេរិក។ អាល់ហ្សេរីក៏ជាទីផ្សារដ៏មានសក្តានុពលសម្រាប់ទំនិញវៀតណាម ព្រោះថាទីផ្សារនេះមានតម្រូវការនាំចូលផលិតផលប្រៀបខ្លាំងរបស់វៀតណាមដូចជា កាហ្វេ ម្រេច គ្រាប់ស្វាយចន្ទី និងជលផលទឹកសាប។

នៅឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះសម្រេចបាន ១៥១,១ លានដុល្លារអាមេរិកផងដែរ៕


top