ព័ត៌មាន

ជំរុញពាណិជ្ជកម្មនៃមុខទំនិញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រវាងវៀតណាមនិងសហរដ្ឋអាមេរិក

នេះគឺជាប្រធានបទនៃសន្និសីទដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្ពោះទៅរកតុល្យភាពពាណិជ្ជកម្ម ប្រកបដោយយុត្តិធម៌ និរន្តរភាព និងយូរអង្វែងរវាងសហរដ្ឋអាមេរិក និងវៀតណាម។
សន្និសីទ “ជំរុញពាណិជ្ជកម្មកសិផល រុក្ខាប្រមាញ់ និងនេសាទ រវាងវៀតណាម និងសហរដ្ឋអាមេរិក” រៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ VOV)

នៅក្នុងសន្និសីទនេះ មានមតិនិងសំណើជាច្រើនពីសាជីវកម្ម សមាគមឧស្សាហកម្ម ពាណិជ្ជកម្ម និងសហគ្រាសនាំចេញ-នាំចូល អំពីលទ្ធភាពជំរុញពាណិជ្ជកម្មទ្វេភាគី បង្ហាញពីសុច្ឆន្ទៈរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសមតុល្យពាណិជ្ជកម្មទ្វេភាគី។

ថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន លោក Do Duc Duy បានឲ្យដឹងថា ក្រសួងបានចេញគម្រោងជំរុញការនាំចេញទៅកាន់សហរដ្ឋ អាមេរិក ដោយសង្កត់ធ្ងន់លើកត្តាដូចជា៖ តម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងតំបន់វត្ថុធាតុដើម; ជំរុញកម្មវិធីផ្លាស់ប្តូរបៃតងក្នុងវិស័យកសិកម្ម ដើម្បីបំពេញតាមស្តង់ដារបរិស្ថានកាន់តែតឹងរ៉ឹងនៃទីផ្សារធំៗ ដូច ជា សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន ជាដើម៕


top