ព័ត៌មាន

ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសនិងដៃគូនានា

កាលពីថ្ងៃទី១៣ ខែកញ្ញា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី (ប្រទេសឥណ្ឌា) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានជួបជាមួយថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិមួយចំនួន។

ក្នុងជំនួបទាំងនេះ លោកនាយករដ្ឋមន្ត្រីបានផ្លាស់ប្ដូរយោបល់អំពីខ្លឹមសារសំខាន់ៗជាច្រើនសំដៅជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសនិងដៃគូនានាក្នុងវិស័យជាច្រើន។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ (រូបថត៖ VNA)

ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងដឹកនាំក្រសួង និងស្ថាប័ននានាឱ្យអនុវត្តន៍ជាបន្ទាន់នូវលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ​ ឡឹម ទៅកាន់សហព័ន្ធរុស្ស៊ី ដោយប្រែក្លាយទៅជាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងក្នុងពេលឆាប់ៗនេះ។ ចំណែកលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសម្តែងការជឿជាក់ថា កិច្ចព្រមព្រៀងទាំងនេះនឹងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់ការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីឲ្យកាន់តែរីកចម្រើន។

ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ហើយរួមចំណែកដល់ភាពជោគជ័យនៃឆ្នាំអាស៊ាន ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាប្រធាន។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានជួបជាមួយប្រធានាធិបតីប៊ូរុនឌី ទទួលជួបព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ប្រធានគណៈប្រតិភូ និងជារដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត; ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ អគ្គលេខាធិការអ.ស.ប លោក Guterres បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈកាន់តែខ្លាំងឡើងរបស់វៀតណាម ហើយបានសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបន្តដើរតួនាទី និងរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ពហុភាគីនិយម និងដោះស្រាយបញ្ហាប្រឈមជាសកល។ ចំណែកឯអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយថ្មីៗរបស់វៀតណាមលើការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាព ដោយបញ្ជាក់ថាអង្គការសុខភាពពិភពលោក ត្រៀមខ្លួនរួចជាស្រេចកសហប្រតិបត្តិការ និងធ្វើការជាមួយវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ក៏ដូចជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពដែលបានដាក់ចេញផងដែរ៕


top