ព័ត៌មាន

ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងសមាគមន៍ប្រជាជនសិង្ហបុរីក្នុងដំណាក់កាលថ្មី

នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវនៅសាធារណរដ្ឋសិង្ហបុរី (ថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២) អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Phung Khanh Tai បានជួបធ្វការជាមួយអគ្គនាយកប្រតិបត្តិនៃសមាគមន៍ប្រជាជនសិង្ហបុរី (PA) លោក Lim Hock Yu។

 

  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong អញ្ជើញធ្វើជាសក្ខីភាពនៅពិធីផ្លាស់ប្ដូរ MOU រវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងសមាគមន៍ប្រជាជនសិង្ហបុរី។ (រូបថត៖ VNA)  

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការចុះហត្ថលេខា​លើអនុស្សារណៈ យោគយល់គ្នា (MOU) ស្តីពីកម្មវិធីផ្លាស់ប្តូរដំណាក់កាលឆ្នាំ ២០២២ - ២០២៤ រវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និង PA។ នេះជាមូលដ្ឋានសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរបទពិសោធន៍ការងារទៅតាមមុខងារ ភារកិច្ច ដើម្បីទាញយកបទពិសោធន៍ល្អៗរបស់ភាគីនីមួយៗសម្រាប់ការងាររបស់ខ្លួន អាស្រ័យហេតុ​នោះ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរីឲ្យកាន់តែស៊ីជម្រៅផងដែរ។

លោកអនុប្រធាន Phung Khanh Tai បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមកនោះ ក៏ចាំបាច់ត្រូវផ្លាស់ប្តូរបទពិសោធន៍អំពី៖ ការតភ្ជាប់និងកសាងសហគមន៍ ការជួយគ្នាទៅវិញទៅមក ការចលនាប្រជាជនចូលរួមគ្រប់គ្រងសង្គម អនុវត្តន៍តួនាទីជាស្ពានតភ្ជាប់ប្រជាជន ជាមួយរដ្ឋាភិបាល បង្កើនការផ្លាស់ប្តូរ ការជួបប្រាស្រ័យអំពីប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌ទៅកាន់ប្រជាជននៃប្រទេសទាំងពីរ៕


top