នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញស្រស់ស្រូបអាហារព្រឹក និងធ្វើការជាមួយនាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នៅទីក្រុងហាណូយ។ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិ អំពីខ្លឹមសារធំៗសំដៅជំរុញទំនាក់ទំនង សហប្រតិបតិ្តការវៀតណាម-កម្ពុជាក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ហើយយល់ស្របនាំចេញទិសដៅមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថា ប្រគល់ឲ្យក្រសួង ស្ថាប័នទាក់ទិននានា នៃប្រទេសទាំងពីរបន្តសហការ ដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការ លើវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្មនិងវិស័យសេដ្ឋកិច្ចផ្សេងៗទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម