ព័ត៌មាន

ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងហុងគ្រី


ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
រវាងវៀតណាមនិងហុងគ្រី

នា​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត​ណាម ​លោក Uong Chu Luu បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភា​ហុងគ្រី Gergely Gulyas ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅ​វៀត​ណាម​ ​ចាប់ពី​ថ្ងៃ​ទី១២ ដល់ថ្ងៃទី១៦មករា។ នៅទីនេះអនុប្រធានរដ្ឋសភា​ លោក Uong Chu Luu  បានចាត់ទុកថា៖
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេស​ទាំងពីរបន្តអភិវឌ្ឍន៍ស្ថិរភាព ទំហំពាណិជ្ជកម្មទ្វេភាគីរវាង​វៀត​ណាម និងហុងគ្រីក្នុងឆ្នាំ ២០១៦ ទទួលបាន១៥០លានដុល្លារអាមេរិក (កើន១០%បើប្រៀបនឹងឆ្នាំ​២០១៥)។ 

រីឯ អនុប្រធានរដ្ឋសភាហុងគ្រី Gergely Gulyas មានគោលបំណងជំរុញ​កិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យទេសចរណ៍ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងច្បាប់ ជាពិសេសគឺក្នុងវិស័យបំរើអោយការអភិវឌ្ឍន៍​សេដ្ឋកិច្ច៕

តាម VOV5- វិទ្យុសម្លេង​វៀតណាម


top