ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុនតាមរយៈបណ្តាញសភា

ប្រធានគណៈចាត់តាំងមជ្ឈិម និងជាប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម-ជប៉ុន លោកស្រី Truong Thi Mai បានចូលរួមនិងដឹកនាំជំនួបនេះ។
  លោកស្រី Truong Thi Mai ទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio។ (រូបថត៖ TTXVN)  

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម - ជប៉ុនបានរៀបចំជំនួបសំណេះសំណាលដើម្បីជូនដំណឹងពីលទ្ធផលសកម្មភាពនាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅ និងផែនការការងាររបស់ក្រុមក្នុងអាណត្តិបេសកកម្មរដ្ឋសភានីតិកាលទី ១៥។

ប្រធានគណៈចាត់តាំងមជ្ឈិម និងជាប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម-ជប៉ុន លោកស្រី Truong Thi Mai បានចូលរួមនិងដឹកនាំជំនួបនេះ។

ដើម្បីបន្តកែលម្អសកម្មភាពរបស់ក្រុមបន្ថែមទៀត លោកស្រី Truong Thi Mai បានស្នើឲ្យ ក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម - ជប៉ុន និងសមាគមមិត្តភាពវៀតណាម - ជប៉ុន បង្កើនការតភ្ជាប់ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ហើយផ្លាស់ប្តូរព័ត៌មានយ៉ាងទៀងទាត់។ តាមនោះ ក្រុមនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការបរទេសរបស់រដ្ឋសភា ក៏ដូចជាការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីសន្តិភាព និងវិបុលភាពនៅទ្វីបអាស៊ីរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ ប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម-ជប៉ុន លោកស្រី Truong Thi Mai បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅវៀតណាមលោក Yamada Takio។ លោកស្រី Truong Thi Mai មានគោលបំណងថា លោកឯកអគ្គរដ្ឋទូតជប៉ុន Yamada Takio នឹងបន្តជួយគាំទ្រហើយរួមវិភាគទានជាច្រើនបន្ថែមទៀត ជាស្ពានដ៏សំខាន់ក្នុងការផ្លាស់ប្តូរព័ត៌មាន រួមចំណែកបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បានសង្កត់ធ្ងន់ថា ទំនាក់ទំនងជប៉ុន-វៀតណាមកំពុងឈានចូលដំណាក់កាលថ្មី។ សកម្មភាពរបស់ក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម-ជប៉ុននាពេលកន្លងមក ទទួលបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកជំរុញទំនាក់ទំនងរវាងជប៉ុន និងវៀតណាមឡើងកំពស់ថ្មី។ លោកឯកអគ្គរដ្ឋទូត Yamada Takio បានបញ្ជាក់ថា លោកនឹងបន្តគាំទ្រ និងសហការ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត៕


top