ព័ត៌មាន

ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ - អាស៊ាន

 នាថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងបែរឡាំង​ គណៈកម្មាធិការសមាគមប្រជា​ជាតិ​​ អាស៊ីអាគ្នេយ៍ ប្រចាំ​ក្រុង​បែរឡាំង​ (BAC) បានប្រារព្ធទិវាអាស៊ាន។ ថ្លែងនៅពិធីនេះ​ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាល្លឺម៉ង់លោ​ក Doan Xuan Hung ប្រធានគណៈកម្មាធិការអាស៊ានប្រចាំ​​ទីក្រុងប៊ែរឡាំង បាន​រំលឹក​ឡើង​​វិញ​នូវ​សមិ​ទ្ធ​ផល​​របស់​អាស៊ាន​ ក្នុងរយៈពេលកន្លះសតវត្សរ៍​កន្លង​មក ដែលនាំអាស៊ាន ក្លាយទៅជាសហគមន៍សាមគ្គី ​​រឹងមាំ ​និងមាន​ឋានៈ​​កាន់​​តែខ្ពស់ទាំងក្នុងតំបន់និង​លើពិភពលោក។
 
ឯកអគ្គរដ្ឋ​ទូត​វៀតណាមលោក Doan​ Xuan Hung បានស្នើដល់អាល្លឺម៉ង់សម្រេចការផ្តល់ស​ច្ចាប័ន​ និងការចុះហត្ថ​លេខា​លើកិច្ច​​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរីវៀត​ណាម - EU (EVFTA) យ៉ាងឆាប់ៗ និ​ងអនុវត្តប្រក​ប​ដោយ​ប្រសិទ្ធ​ភាព​​កិច្ចព្រម​ព្រៀងពាណិ​ជ្ជ កម្មសេរីសិង្ហបុរី -​ សហភាពអឺរ៉ុប (EUS​TA) ផងដែរ។

នៅចុង​បញ្ចប់​នៃពិធីនេះ ភ្ញៀវកិត្តយសត្រូវបានអញ្ជើញទស្សនា​ នូវ​ម្ហូប​អាហារ​ក៏ដូច​​ជាការ​​សម្តែង​​សិល្បៈ របស់​បណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top