ព័ត៌មាន

ជំរុញទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា


 កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអាស៊ាន - ឥណ្ឌាលើកទី ២០ (រូបថត៖ asean.org/TTXVN)
 

នៅ​ក្នុងកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអាស៊ាន - ឥណ្ឌាលើកទី ២០ ដែល​បាន​ប្រព្រឹត្តិ​ទៅតាម​រយៈ​ប្រព័ន្ធ​វីដេអូ​នោះ ភាគីទាំងពីរបានអះអាងនូវការសន្យារបស់ខ្លួនក្នុងការពង្រឹង និងពង្រីកទំនាក់​ទំនង​ទ្វេភាគី​។
 
នៅ​ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានទទួលស្គាល់ នូវលទ្ធផល​ដែលសម្រេច​បានក្នុង​ដំណាក់​កាល​អនុវត្តផែន​ការធ្វើ​សកម្មភាព​អាស៊ាន - ឥណ្ឌា សម្រាប់ដំណាក់កាល ២០១៦- ២០២០ ព្រមទាំងឯកភាព​គ្នាពង្រឹង​កិច្ចខិត​ខំប្រឹង​ប្រែង​ សំដៅអនុវត្តន៍យ៉ាងពេញលេញប្រកបដោយ​ប្រសិទ្ធ ភាពនូវផែនការ ធ្វើសក​ម្មភាព ចាប់ពី​ពេល​នេះរហូត​ដល់​ដំណាច់ឆ្នាំ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីវិធីនានា សំដៅលើកកម្ពស់​ថែមទៀត​ក្នុងការ​ប្រើប្រាស់មូលនិធិអាស៊ាន - ​ឥណ្ឌា និងមូលនិធិ អាស៊ាន ​- ឥណ្ឌាបៃតង ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top