ជំរុញខ្លាំងការងារឃោសនាអំពីកោះសមុទ្រ ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមកិច្ច ធានាសន្តិសុខនិងការពារជាតិ
នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារឃោសនា អំពីកោះសមុទ្រដំណាក់កាល ២០១៣ - ២០១៧។ ក្រោយរយៈពេល៥ឆ្នាំកន្លងទៅ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បានរួមសហការជាមួយក្រសួងស្ថាប័ន និងគណៈកម្មាធិការប្រជាជនខេត្ត ក្រុង និងអង្គភាព ប្រដាប់អាវុធនានា អនុវត្តការងារផ្សព្វផ្សាយព័ត៌មាន ការពារអធិបតេយ្យភាពរបស់វៀតណាមចំពោះសមុទ្រខាងកើត ដោយមានខ្លឹមសារជាក់ស្ដែង និងសម្បូរបែប។ រដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានអះអាងថា៖ ការងារឃោសនាអំពីកោះសមុទ្រ ជាភារកិច្ចយូរអង្វែង ជាប្រចាំ និងជាបន្តបន្ទាប់ របស់គ្រប់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រព័ន្ធនយោបាយពីមជ្ឈឹមចុះមូលដ្ឋាន៖
“ ការអនុវត្តការងារព័ត៌មាន ផ្សព្វផ្សាយអំពីកោះសមុទ្រ ត្រូវផ្សាភ្ជាប់ជាមួយការអនុវត្តភារកិច្ចនយោបាយរបស់គណៈកម្មាធិការនីមួយៗ ក្រសួងនីមួយៗ និងតំបន់នីមួយៗ។ ដូច្នេះ ខ្ញុំសូមស្នើរអោយ៖ គ្រប់ក្រសួង ស្ថាប័ន ខេត្ត ទីក្រុងនិងបណ្ដាកងកម្លាំងប្រដាប់អាវុធ ត្រូវម្ចាស់ការថែមទៀត ដើម្បីជំរុញខ្លាំងការងារឃោសនា អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដោយតភ្ជាប់ជាមួយការងារធានាសន្តិសុខ ការពារជាតិ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម