ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្ត Gunma (ជប៉ុន) និងខេត្តក្រុងនានារបស់វៀតណាម

លោកប្រធានរដ្ឋ មានបំណងថា ខេត្ត Gunma បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; យកចិត្តទុកដាក់ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការនៅមូលដ្ឋាន។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបអភិបាល ខេត្ត Gunma ប្រទេសជប៉ុន លោក Yamamoto Ichita។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នៅពេលទទួលជួបជាមួយអភិបាល ខេត្ត Gunma ប្រទេសជប៉ុន លោក Yamamoto Ichita ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខ លោកអភិបាលខេត្តនឹងលើកទឹកចិត្តអាជីវកម្មរបស់ខេត្តវិនិយោគ ជាច្រើនថែមទៀត ចូលមកវៀតណាម។ លោកប្រធានរដ្ឋ មានបំណងថា ខេត្ត Gunma បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; យកចិត្តទុកដាក់ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការនៅមូលដ្ឋាន។ លោកប្រធានរដ្ឋបានស្វាគមន៍លោក Yamamoto Ichita ទៅទស្សនាទីក្រុង Da Nang និងទីក្រុង Hoi An ដែលបើកចេញឱកាសជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការជាមួយខេត្តភាគកណ្តាលវៀតណាម។ កិច្ចសហប្រតិបត្តិ ការរវាងវៀតណាម និងខេត្ត Gunma ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការ វិនិយោគ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន... បន្តអភិវឌ្ឍន៍ប្រកបដោយ ភាពវិជ្ជមាន។ សហគមន៍ជនវៀតណាមនៅខេត្ត Gunma មានចំនួនជិត១ម៉ឺននាក់ ដែលក្លាយជាសហគមន៍ជនបរទេសធំទីពីរនៅទីនេះ។

អភិបាលខេត្ត Gunma លោក Yamamoto Ichita បានឲ្យដឹងថា លោកនឹងខិតខំ ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំទំនាក់ទំនងល្អរវាងវៀតណាម និងជប៉ុន ជា ពិសេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្ត Gunma និងតំបន់នានានៃ ប្រទេសវៀតណាម។ នាពេលខាងមុខ នឹងមានគណៈប្រតិភូធុរកិច្ចពីខេត្ត Gunma មកទស្សនា និងបណ្តាក់ទុននៅវៀតណាមក្នុងវិស័យឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាផលិតកម្ម៕


top