នៅមុនដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Keir Starmer ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក Do Minh Hung បានចែករំលែកជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសលររវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក Do Minh Hung។ រូបថត៖ TTXVN
លោក Do
Minh Hung បានឲ្យដឹងថា ភាគីទាំងពីរត្រូវបានរំពឹងថា
នឹងចុះហត្ថលេខានិងអនុម័តលើឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងវិស័យនយោបាយ -
ការទូត សេដ្ឋកិច្ច - ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការផ្លាស់ប្តូរបៃតង
និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាងសាកលវិទ្យាល័យ
និងសហគ្រាសនៃប្រទេសទាំងពីរក៏នឹងត្រូវបានចុះហត្ថលេខាផងដែរ
ដោយបើកចេញឱកាសដ៏ធំធេងក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ ហិរញ្ញវត្ថុ - ធនាគារ
និងសុខាភិបាល ដែលជាប្រៀបខ្លាំងរបស់អង់គ្លេស និងស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម។
យោងតាមឯកអគ្គរដ្ឋទូត
ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ពិសេស
ដែលជាឱកាសសម្រាប់ភាគីទាំងពីរធ្វើការពិភាក្សា និងឯកភាពលើទិសដៅដើម្បីជំរុញ
និងលើកកម្ពស់ទំនាក់ទំនងឡើងដល់កម្ពស់ថ្មីមួយក្នុងដំណាក់កាលខាងមុខ
ពង្រឹងទំនុកចិត្តនយោបាយ
និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជា ពាណិជ្ជកម្ម-វិនិយោគ
ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា៕