ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-EU អំពីការរក្សាសន្តិភាពនិងការពាររួម

ជំនួបនេះគឺ សំដៅបង្កើនការយល់ដឹងអំពីគោលនយោបាយរក្សាសន្តិភាព និងគ្រប់គ្រងវិបត្តិ លើក កំពស់សមត្ថភាព បទពិសោធន៍ក្នុងវិស័យរក្សាសន្តិភាពរបស់អ.ស.ប ការយល់ដឹងអំពី គោលនយោបាយសន្តិសុខនិងការពាររួមរបស់ EU ក៏ដូចជាបង្ហាញពីសុឆន្ទៈរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយ EU ជាដើម។

បណ្ដាតំណាងចូលរួមជំនួបផ្លាស់ប្ដូរបទពិសោធន៍នៅទីស្នាក់ការស្នងការរក្សាសន្តិភាពវៀតណាម។ (រូបថត៖ Mod.gov.vn)

នៅរសៀលថ្ងៃទី២៨ កញ្ញា ស្នងការរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានធ្វើជាអធិបតី សហការជាមួយស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) រៀបចំជំនួបផ្លាស់ប្ដូរបទពិសោធន៍ក្នុងការរក្សាសន្តិភាព គោលនយោបាយសន្តិសុខនិងការពាររួម ដោយមានការចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។ ជំនួបនេះគឺសំដៅបង្កើនការយល់ដឹងអំពីគោលនយោបាយរក្សាសន្តិភាពនិងគ្រប់គ្រងវិបត្តិ លើក កំពស់សមត្ថភាព បទពិសោធន៍ក្នុងវិស័យរក្សាសន្តិភាពរបស់អ.ស.ប ការយល់ដឹងអំពី គោលនយោបាយសន្តិសុខនិងការពាររួមរបស់ EU ក៏ដូចជាបង្ហាញពីសុឆន្ទៈរបស់វៀត ណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយ EU ជាដើម។

នៅជំនួបនេះ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិបានឲ្យដឹងថា វៀតណាមបានមើលឃើញ ការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពនៃគោលនយោបាយសន្តិសុខនិងការពាររួម របស់ EU ហើយកំពុងស្រាវជ្រាវ ស្វែងយល់ជាបណ្ដើរៗ ក៏ដូចជានឹងចាត់បញ្ជូនកម្មា ភិបាលទៅចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការគ្រប់គ្រងវិបត្តិរបស់ EU នាពេលខាងមុខ ដំបូងបង្អស់គឺនៅបេសកកម្មហ្វឹកហ្វឺនរបស់ EU ប្រចាំសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top