ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈលើស្ថានភាព ពិភពលោក តំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា; វាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់របស់អាស៊ានក្នុងការបង្កើត និងនិម្មាបនកម្មសន្តិសុខតំបន់ ជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែងរវាងបណ្ដាប្រទេសជាសមាជិក ក៏ដូចជារវាងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូផងដែរ។
ទិដ្ឋភាពនៅពិធីទទួលបដិសណ្ឋារកិច្ច។ (រូបថត៖ គណៈកម្មការរៀបចំ)
នារសៀលថ្ងៃទី៣ ខែមិថុនា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេស និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដែលកំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបពិភាក្សាគ្នា។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈលើស្ថានភាព ពិភពលោក តំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា; វាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់របស់អាស៊ានក្នុងការបង្កើត និងនិម្មាបនកម្មសន្តិសុខតំបន់ ជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែងរវាងបណ្ដាប្រទេសជាសមាជិក ក៏ដូចជារវាងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូផងដែរ។
អំពីបញ្ហាសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បាន អះអាងនូវគោលជំហររបស់វៀតណាម ដែលជានិច្ចកាលមានបំណងចង់រក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍; ដោះ ស្រាយវិវាទទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)  អនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនិងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) ហើយកសាងក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ប្រកបដោយ សុពលភាពនិងប្រសិទ្ធភាពផងដែរ។
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលធ្វើសេនាធិការ និង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និង ក្រសួងការពារជាតិនៃប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការយោធា និងការពារ ជាតិ។ ក្នុងនោះ ផ្តោតសំខាន់លើការឃោសនា និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និង សារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពវៀតណាម-កម្ពុជា បង្កើនសកម្មភាពផ្លាស់ប្តូរ រវាងថ្នាក់ដឹកនាំវ័យក្មេង និងនាយទាហានវ័យក្មេងនៃកងទ័ពទាំងពីរ។ ទន្ទឹមនឹងនោះ បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់៕

top