ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូងឲ្យកាន់តែខ្លាំងក្លានិងជាក់ស្តែង

នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម អញ្ជើញមកជម្រាប លាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងមានបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លានិងជាក់ស្តែងថែមទៀត។
    នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម Park Noh-wan។ (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យកូរ៉េខាងត្បូង បន្តការសម្របសម្រួលដើម្បីរៀបចំរាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់ ការជួបប្រាស្រ័យរវាងប្រជាជន; បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនៅកូរ៉េខាងត្បូង; បន្តចែករំលែកនិងគាំទ្រវៀតណាមនៅបណ្តាវេទិការអន្តរជាតិ; គាំទ្រទស្សនៈរបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីសមុទ្រខាងកើត។

ចំណែកឯកអគ្គរដ្ឋទូត លោក Park Noh Wan បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណាបើកកូតាបន្ថែមទៀតសម្រាប់ពលករវៀតណាមទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មកូរ៉េខាងត្បូង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលសមស្របនឹងសម័យឧស្សាហកម្ម ៤.០ ដូចជាសេដ្ឋកិច្ចឌីជីថល បំរែបំរួលថាមពល និងការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ៕


top