ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងកូរ៉េខាង​ត្បូង

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូងទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន ហើយបច្ចុប្បន្ននេះ ប្រទេសទាំងពីរគឺជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក។
  ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ nhandan.vn)  

នេះជាព័ត៌មានដែលត្រូវបាននាំចេញនៅក្នុងវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម - កូរ៉េខាងត្បូងឆ្នាំ ២០២២ ក្រោមប្រធានបទ "សេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង ២០២២៖ ផ្លាស់ប្តូរគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងនវានវត្តន៍" ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែតុលា នៅទីក្រុងហាណូយ។ វេទិកានេះមានការចូលរួមពីធុរកិច្ចកូរ៉េខាងត្បូងនៅវៀតណាមចំនួនជាង៤០០នាក់ និងវាគ្មិនជាង២០០នាក់មកពីប្រទេសទាំងពីរ។

នៅក្នុងសម័យពិភាក្សា គណៈប្រតិភូបានចាត់ទុកថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ សហគ្រាសកូរ៉េខាងត្បូងនឹងបង្កើនប្រភពទុន សម្រាប់គម្រោងនានាដែលស្និទ្ធស្នាលជាមួយបរិស្ថាន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម; ពង្រឹងការផ្គត់ផ្គង់ដំណោះស្រាយ គោលនយោបាយ ហិរញ្ញវត្ថុ និងបច្ចេកទេស ដោយឆ្ពោះទៅរកគោលដៅជំរុញការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសដៅបៃតង ជំរុញការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សាស្ត្រាចារ្យបណ្ឌិត លោក Nguyen Truc Le ប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យសេដ្ឋកិច្ច (សកលវិទ្យាល័យជាតិហាណូយ) បានវាយតម្លៃថា ៖   “យើងនៅតែត្រូវស្វែងរកដំណោះស្រាយដែលមានភាពបត់បែន ខណៈពេលដែលបន្តការវិនិយោគ រៀបចំផែនការមេ និងបង្កើតតំបន់សំខាន់ៗ ដើម្បីអាចទាក់ទាញវិនិយោគិនកូរ៉េខាងត្បូង។ ទី២ គឺចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។ ខ្ញុំគិតថាយើងនឹងត្រូវរៀបចំផែនការសេដ្ឋកិច្ចក្នុងតំបន់ ដែលអាចគាំទ្រយ៉ាងខ្លាំងដល់ការវិនិយោគរបស់ធុរកិច្ចកូរ៉េខាងត្បូង និងប្រទេសដទៃទៀតនៅក្នុងតំបន់”។

តំណាងធុរកិច្ចនៃប្រទេសទាំងពីរបានអះអាងថា នឹងបន្តលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំឆ្ពោះទៅរកគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន ១៥០ ពាន់លាន USD នៅឆ្នាំ ២០៣០។ បច្ចុប្បន្ន កូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាម៕

 

top