ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​អប់រំ និងវិទ្យាសាស្ត្រ រវាងមូលដ្ឋាននៃសហព័ន្ធ​រុស្ស៊ី និងវៀតណាម

សន្និសីទតុមូលតាមអនឡាញរវាងតំណាងអង្គការវិទ្យាសាស្ត្រមកពីតំបន់ Kuzbass នៃសហព័ន្ធរុស្ស៊ីនិងវៀតណាម បានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងម៉ូស្គូ។
  ប្រភាព៖ AFP/TTXVN  
 

នេះជាព្រឹត្តិការណ៍ដែលរុស្ស៊ីបានរៀបចំឡើងក្នុងកម្មវិធី ឆ្នាំនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកទេសរវាងរុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លោកស្រី Elena Malkina អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងឧត្តមសិក្សាប្រចាំតំបន់ Kuzbass បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះនឹងជួយស្វែងយល់កាន់តែច្បាស់លាស់អំពីបណ្តាអង្គការ ស្វែងរកការយកចិត្តទុកដាក់រួមគ្នា និងកំណត់វិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ លោកស្រីក៏បានកត់សម្គាល់ផងដែរថា ក្រសួងវិទ្យាសាស្ត្រ និងឧត្តមសិក្សាប្រចាំតំបន់ Kuzbass នឹងផ្តល់ការគាំទ្រចាំបាច់ទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការ។

ព្រឹត្តិការណ៍នេះក៏បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការរវាងវិទ្យាស្ថាននវានុវត្តន៍បច្ចេកវិទ្យានិងបណ្តុះបណ្តាលអន្តរជាតិ ក្រោមសហភាពអង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម សាកលវិទ្យាល័យសេដ្ឋកិច្ចនិងបច្ចេកវិទ្យា(ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) និងសាកលវិទ្យាល័យរ៉ែ-ភូគព្ភវិទ្យា ជាមួយបណ្តាសាកលវិទ្យាល័យនិងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនៅតំបន់ Kuzbass ៕


top