ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគនិងសកម្មភាពអាជីវកម្មរវាងសហគ្រាសវៀតណាមនិងម៉ាឡេស៊ី

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៥ ឧសភា នៅទីក្រុងគួឡាឡាំពួរ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមកិច្ចប្រជុំធុរកិច្ច វៀតណាម-ម៉ាឡេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ និងសកម្មភាពធុរកិច្ចរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញថ្លែងមតិក្នុងជំនួបរវាងធុរកិច្ចវៀតណាម និងម៉ាឡេស៊ី (រូបថត៖ Duong Giang/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាំម មិញ ជិញ បានស្នើឲ្យអង្គភាពអាជីវកម្មរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការតភ្ជាប់អាស៊ាន ក្នុងនោះមានការតភ្ជាប់វៀតណាម - ម៉ាឡេស៊ី; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ថាមពលបៃតង។ល។ ក្នុងនោះ បន្តជំរុញកំណើនប្រពៃណី រួមទាំងការវិនិយោគ ការនាំចេញ និងការប្រើប្រាស់។ ដោយអំពាវនាវឱ្យធុរកិច្ចម៉ាឡេស៊ីនិងបរទេសបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគនៅវៀតណាម លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀត ណាមប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីកែលម្អ និងបង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មអំណោយផលសម្រាប់អាជីវកម្ម។

បច្ចុប្បន្នម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៩ របស់វៀតណាមក្នុងពិភពលោក។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបាននិងកំពុងកើនឡើងជាលំដាប់ ដោយឈានដល់ ១៤,២ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយកំពុងខិតខំសម្រេចបានគោលដៅចំនួន ១៨ ពាន់លានដុល្លារនៅឆ្នាំនេះ។ បច្ចុប្បន្នម៉ាឡេស៊ីគឺជាអ្នកវិនិយោគធំជាងគេទី ១០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៣ ដែលវិនិយោគនៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ១៣ ពាន់លានដុល្លារ៕


top