ព័ត៌មាន

ជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ប្រកបដោយនិរន្តរភាព

 វេទិកាអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច ​ទេសចរណ៍ប្រកបដោយនិរ​ន្តរភាពបានរៀប​ចំឡើងដោយមន្ទីទេសច​រណ៍ ខេត្ត​ Quang Ninh រួមសហការជាមួយ​វិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វ​ផ្សាយវប្បធម៌បណ្ដាជនជាតិវៀតណាម។

នាល្ងាចថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៨​ នៅទីក្រុង Ha Long ខេត្ត Quang Ninh បាន​ប្រព្រឹត្តិ​វេទិកា​អភិវឌ្ឍន៍​លើវិស័យ​សេដ្ឋកិច្ច​ ទេសចរណ៍ប្រកបដោយនិរ​ន្តរភាព។ វេទិកានេះគឺជា​ព្រឹត្តិការណ៍​ជួយជ្រោម​ជ្រែង​ឆ្នាំ​ទេសចរណ៍​ជាតិ​នៅ ខេត្ត Quang Ninh សំដៅជំរុញការអភិវឌ្ឍ​លើវិស័យសេដ្ឋកិច្ច ទេ​សចរណ៍តាម​ទិសបៃតង​ប្រកប​ដោយ​និរន្តរភាពថែមទៀត។ វេទិកានេះ បាន​រៀបចំឡើងដោយមន្ទី​ទេសចរណ៍ ខេត្ត Quang Ninh​ រួមសហការ​ជាមួ​យវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្ស​ព្វផ្សាយវប្បធម៌បណ្ដា​ជនជាតិវៀតណាម។
​ 
នៅក្នុងវេទិកានេះ អង្គប្រជុំនៅក្នុ​ងប្រទេស និងអន្តរជាតិបានពិភាក្សាអំពីរាល់ប​ញ្ហាដូចជា៖ គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទេសចរណ៍បៃតង​ និងទិសដៅអភិវឌ្ឍន៍​ទេសចរណ៍​បៃតង​ប្រកប​ដោយ​និរន្តរភាព​ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top