ព័ត៌មាន

ជំរុញការអភិវឌ្ឍកសិកម្មនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

តំបន់ដីសណ្តទន្លេ Cuu Long មានផ្ទៃដីធម្មជាតិចំនួន ៣៩,៧ ពាន់គីឡូម៉ែត្រការ៉េ ស្មើនឹង ១២,២% នៃផ្ទៃដីទូទាំងប្រទេសនិងមានប្រជាជនប្រមាណ ១៨ លាននាក់ ស្មើនឹង ១៩% នៃចំនួនប្រជាជនសរុបរបស់ប្រទេសជាតិ។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិដឹកនាំសន្និសីទជម្រុញការអភិវឌ្ឍកសិកម្មនៅតំបន់ដីសណ្ដទន្លេ Cuu Long (រូបថត៖ Duong Giang/TTXVN)  

នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅខេត្ត Kien Giang លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទជម្រុញការអភិវឌ្ឍកសិកម្មនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានចូលរួមពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការរវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងមូលដ្ឋាននានានៃតំបន់ដីសណ្ដទន្លេ Cuu Long ដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈ កម្មាធិការប្រជាជនខេត្ត ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long រៀបចំឡើង។

តំបន់ដីសណ្តទន្លេ Cuu Long មានផ្ទៃដីធម្មជាតិចំនួន ៣៩,៧ ពាន់គីឡូម៉ែត្រការ៉េ ស្មើនឹង ១២,២% នៃផ្ទៃដីទូទាំងប្រទេសនិងមានប្រជាជនប្រមាណ ១៨ លាននាក់ ស្មើនឹង ១៩% នៃចំនួនប្រជាជនសរុបរបស់ប្រទេសជាតិ។ ដំណើរការឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មបានជួយឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ផ្លាស់ប្តូរតាមទិសដៅវិជ្ជមាន កាត់បន្ថយសមាមាត្រនៃកសិកម្ម និងបង្កើនសមាមាត្រនៃឧស្សាហកម្មនិងសេវាកម្ម។ ដីសណ្ដទន្លេ Cuu Long គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ផលិតកម្មស្រូវ ផលិតកម្មផ្លែឈើ វារីវប្បកម្ម នេសាទ និងការកែច្នៃអាហារសមុទ្រ ដែលរួមចំណែកយ៉ាងធំធេងដល់ការនាំចេញកសិផល-រុក្ខាប្រមាញ់-នេសាទរបស់ប្រទេស។ យោងតាមគោលដៅអភិវឌ្ឍន៍នៃតំបន់ដីសណ្តទន្លេ Cuu Long ដល់ឆ្នាំ ២០២៥ GDP កសិកម្មនឹងកើនឡើងជាង ៣% ក្នុងមួយឆ្នាំ។

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា តំបន់ដីសណ្ដទន្លេ Cuu Long គឺជាតំបន់មានសក្ដានុពលនិងគុណសម្បត្តិដ៏ធំធេង លក្ខណៈធម្មជាតិអំណោយផលសម្រាប់ការអភិវឌ្ឍន៍កសិកម្មជាទូទៅ និងអំណោយផលបំផុតក្នុងប្រទេសទាំងមូល ហើយតែងតែបានរដ្ឋផ្តោតការយកចិត្តទុកដាក់។

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំក្រសួង សាខាខេត្ត ក្រុង និងសមាគមធុរកិច្ចបានពិភាក្សាដើម្បីបញ្ជាក់អំពីសក្តានុពល គុណសម្បត្តិ ក៏ដូចជាការលំបាកនិងកំហិតក្នុងដំណើរការអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long។ ជាពិសេស ដាក់សំណើរភារកិច្ច និងដំណោះស្រាយ ដើម្បីរៀបចំការអនុវត្ត ដើម្បីអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ឱ្យបានឆាប់រហ័ស ប្រកបដោយនិរន្តរភាព៕


top