ព័ត៌មាន

ជំរុញការអនុវត្តក្រមលក្ខណៈវិនិច្ឆ័យ "វប្បធម៌អាជីវកម្មវៀតណាម"

ការកសាងវប្បធម៌អាជីវកម្មវៀតណាមនឹងធានាការកសាងសហគមន៍ធុរកិច្ចដ៏រឹងមាំ និរន្តរភាព អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនាដោយផ្អែកលើសសរស្តម្ភសេដ្ឋកិច្ចសង្គម វប្បធម៌ បរិស្ថាន និងកត្តាស្នូលគឺវប្បធម៌។
  ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)  

បន្តអនុវត្តន៍ការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការដាក់ពង្រាយយុទ្ធនាការ “កសាងវប្បធម៌អាជីវកម្មវៀតណាម” នារសៀលថ្ងៃទី១៥ តុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh សមាគមអភិវឌ្ឍន៍វប្បធម៌អាជីវកម្មវៀតណាម បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh រៀបចំសន្និសីទដាក់ពង្រាយក្រមលក្ខណៈវិនិច្ឆ័យវប្បធម៌អាជីវកម្មវៀតណាមដល់តំណាងខេត្តចំនួន ៨ នៅភូមិភាគឦសាន។

ការកសាងវប្បធម៌អាជីវកម្មវៀតណាមនឹងធានាការកសាងសហគមន៍ធុរកិច្ចដ៏រឹងមាំ និរន្តរភាព អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនាដោយផ្អែកលើសសរស្តម្ភសេដ្ឋកិច្ចសង្គម វប្បធម៌ បរិស្ថាន និងកត្តាស្នូលគឺវប្បធម៌។ តាមនោះ នឹងបន្តអនុវត្តន៍សេចក្តីប្រាថ្នាកសាងប្រទេសជាតិប្រកបដោយវិបុលភាព សុភមង្គល។ វប្បធម៌អាជីវកម្មមិនត្រឹមតែជារូបភាពរបស់សហគ្រាសប៉ុណ្ណោះទេ ថែមទាំងជាមុខមាត់របស់ប្រទេសជាតិផងដែរ។ លោក Ngo Truong Nam អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Deo Ca មានបានចែករំលែកថា៖

“យើងខ្ញុំជាក្រុមហ៊ុនសំណង់ដែលមានលក្ខណៈពិសេសនោះ គឺធនធានមនុស្សប្រែប្រួលយ៉ាងខ្លាំង ហើយលក្ខខណ្ឌការងារលំបាក។ យើងខ្ញុំបានប្រែក្លាយគុណវិបត្តិនៃវិស័យសំណង់ទៅជាប្រៀបខ្លាំងរបស់ខ្លួន ដោយត្រៀមរៀបចំលក្ខខណ្ឌរស់នៅសមរម្យណាស់សម្រាប់កម្មករ។ ការដ្ឋានសំណង់របស់យើងខ្ញុំត្រូវបានបំពាក់យ៉ាងគ្រប់គ្រាន់ដោយម៉ាស៊ីនត្រជាក់ និង wifi សម្រាប់មនុស្សទាំងអស់គ្នាអាចចូលប្រើប្រាស់បាន”៕


top