ព័ត៌មាន

ជំរុញការស្ដារទីផ្សារទេសចរណ៍រុស្ស៊ី - វៀតណាមឡើងវិញ

វេទិកាទេសចរណ៍ Saint.Peterburg - វៀតណាមលើកទី ២ (រូបថត៖ VOV)
 

នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint.Peterburg បានរៀបចំវេទិកាទេសចរណ៍ Saint.Peterburg - វៀតណាមលើកទី ២។

ជាមួយសក្តានុពលដែលមានស្រាប់របស់ប្រទេសទាំងពីររុស្ស៊ីនិងវៀត ណាម ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វប្បធម៌និងទេសចរណ៍នោះ ប្រតិភូជាច្រើនរូបបានផ្លាស់ប្តូរព័ត៌ មាននិងវិធានការជាច្រើនដើម្បីពន្លឿន ការស្ដារសេដ្ឋកិច្ចឡើងវិញពី ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Le Phuc អគ្គនាយករង នៃអគ្គនាយកដ្ឋានទេសចរណ៍ វៀត ណាមបានអះអាងថាការរៀបចំវេទិកាលើកនេះ គឺសំដៅជំរុញជំនឿទុកចិត្ត និងពន្លឿនការស្ដារឡើងវិញនៃផ្នែកវប្បធម៌និងទេសចរណ៍ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីវិបុលភាពរួមផងដែរ។

ជាការឆ្លើយតប លោក Demian Svileves ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានទេសចរសហព័ន្ធរុស្ស៊ីបានវាយតម្លៃថា វៀតណាមគឺជាគោលដៅដ៏គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចររុស្ស៊ី។ លោកបានសម្ដែងក្ដីសង្ឈឹមថា នាពេលខាងមុខ បែបទផ្ដល់ទិដ្ឋាការអេឡិចត្រូនិកចូលរុស្ស៊ីសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងនោះមានវៀតណាមនឹងត្រូវបើកដំណើរការឡើងវិញ ក៏ដូចជាជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមដំណើរការឡើងវិញ ដើម្បីជួយបង្កើនលំហូរភ្ញៀវទេសចរមកពីប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top