នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បេតិកភណ្ឌសក្ការៈបូជាជំនឿព្រះម៉ែរបស់ប្រជាជនវៀតណាម ត្រូវបានអង្គការ UNESCO ទទួលស្គាល់គឺបេតិកភណ្ឌអរូបីរបស់មនុស្សជាតិជាផ្លូវការ។ នេះគឺជាជំនឿរបស់ប្រជាជនវៀតណាម ដែលសក្ការៈបូជាព្រះម៉ែ អ្នកម្តាយរបស់ធម្មជាតិ តាមរយៈរូបភាពព្រះម៉ែ - ព្រះមួយអង្គមានអំណាចច្នៃប្រឌិត គ្រប់គ្រងនិងជួយឧបត្ថម្ភ និងជាទីសក្ការៈបូជាដ៏ខ្ពង់ខ្ពស់បំផុតសំរាប់មនុស្ស។ ជាពិសេស របៀបសក្ការៈបូជាជំនឿព្រះម៉ែ រួមមាន៖ ពិធីការសក្ការៈបូជាដុង (Dong) ដ៏អាថ៌កំបាំងបានផ្ទុកទៅដោយក្តីជឿជាក់និងបំណងប្រាថ្នានូវការរស់នៅរបស់មនុស្ស ដែលបង្កើតលក្ខណៈពិសេសនិងកម្លាំងរស់របស់ជំនឿសក្ការៈបូជាព្រះម៉ែនេះជាអមតៈ។
អារាមយៃ (Day) - មជ្ឈមណ្ឌលរបស់ជំនឿសក្ការៈបូជាព្រះម៉ែ
ប្រជាជនវៀតណាមមានឃ្លា ៖“ ខែអាសាធខួបសែនលោកឱពុក ខែមាឃខួបសែនអ្នកម្តាយ”។ នាខែអាសាធជារៀងរាល់ ប្រជាជនវៀតណាមរៀបចំពិធីខួបសែនលោកឱពុក ដើម្បីរំលឹកនឹកដល់គុណូបការៈព្រះត្រឹន (Tran) រីឯនាខែមាឃ ប្រជាជនវៀតណាមរៀបចំខួបសែនអ្នកម្តាយ ដើម្បីរំលឹកនឹកដល់គុណូបការៈព្រះម៉ែលៀវហាញ (Lieu Hanh) ។ នេះគឺជា សិលធម៌ “ផឹកទឹកនឹកដល់ប្រភពទឹក ” ដែលមានពីរាប់ម៉ឺនឆ្នាំមុនកន្លងមកនេះរបស់ប្រជាជនវៀតណាម។
តាមអ្នកស្រាវជ្រាវនូវជំនឿសក្ការៈបូជាព្រះម៉ែ ក្នុងបេតិកភណ្ឌអរូបីសក្ការៈបូជាជំនឿព្រះម៉ែរបស់ប្រជាជនវៀតណាម ព្រះម៉ែធឿងធៀន (Thuong Thien) -ព្រះម៉ែមានអំណាចគ្រប់គ្រងមេឃនិងធ្វើជាម្ចាស់កម្លាំងធម្មជាតិដូចជា៖ពពក ភ្លៀង ខ្យល់ព្យុះ ផ្គរ ផ្លេកបន្ទោរ។ នេះគឺព្រះម៉ែលៀវហាញ (Lieu Hanh) ដែលគឺមួយក្នុងចំណោមព្រះទាំងបួនអង្គដ៏អមតៈរបស់ប្រជាជនវៀតណាម។
នៅប្រទេសវៀតណាម ជំនឿសក្ការៈបូជាព្រះម៉ែបានសក្ការៈបូជានៅគ្រប់ទីកន្លែង ប៉ុន្តែនៅខេត្តណាមឌីញ (Nam Dinh) បានចាត់ទុកដូចជាមជ្ឈមណ្ឌលរបស់ជំនឿនេះ រួមមាន៖ទីសក្ការបូជាព្រះម៉ែចំនួន ១០០ ទីកន្លែង ក្នុងនោះអារាមយៃ (Day) ដែលគឺទីកន្លែងរៀបចំបណ្តាសកម្មភាពសំខាន់ៗនៃពិធីការសក្ការៈបូជាជំនឿនេះ។
អារាមយៃដែល (Day) ស្ថិតនៅឃុំគីមថៃ (Kim Thai) ស្រុកវូបាន (Vu Ban) ខេត្តណាមឌីញ (Nam Dinh ) គឺកេរ្តិ៍ដំណែលស្ថាបត្យកម្មមួយទាក់ទងនឹងជំនឿសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាម។ ស្ថាបត្យកម្មទាំង ២១ របស់អារាមយៃ (Day) មានស្ថាបត្យកម្ម ៣ ដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយការសក្ការៈបូជាព្រះម៉ែលៀវហាញ (Lieu Hanh) ។ នោះគឺ៖ អារាមហឿង (Huong) អារាមវ៉ឹនកាត (Van Cat) និងព្រះសុសានព្រះម៉ែលៀវ (Lieu)។

អារាមយៃ (Day) គឺជាទីសក្ការៈបូជាព្រះម៉ែលៀវហាញ (Lieu Hanh) (ព្រះម៉ែធៀងធៀន (Thuong Thien)
ដែលគឺព្រះមួយអង្គនិងជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមព្រះទាំងបីអង្គក្នុងជំនឿសក្ការៈបូជាព្រះម៉ែ
របស់ប្រជាជនវៀតណាម។

ពិធីដង្ហែព្រះម៉ែបានរៀបចំជារៀងរាល់ឆ្នាំ នៅអារាមយៃ (Day) ខេត្តណាមឌីញ (Nam Dinh)។

ងៀតយូគុង (Nguyet Du Cung) (គេហៅថាអារាមបង់ (Bong)) គឺស្ថាបត្យកម្មមួយក្នុងកេរ្តិ៍ដំណែល
អារាមយៃ (Day)។ តាមរឿងរ៉ាវនិទាន អារាមនេះជាទីកន្លែងដែលព្រះម៉ែលៀវហាញ (Lieu Hanh) តែងតែ
លេចចេញ ច្រៀងនិងរាំក្នុងបណ្តាថ្ងៃមានព្រះចន្ទពេញវង្ស។ |
ពិធីសក្ការៈបូជាជំនឿព្រះម៉ែរួមមាន៖ ពិធីបួងសួង ពិធីអារក្សចូល ច្រៀងវ៉ាន់ (van) និងពិធីបុណ្យ នានា ជាពិសេសគឺពិធីបុណ្យនៅអារាមយៃ (Day) នៅខេត្តណាមឌីញ ដែលបានប្រព្រឹត្តនាថ្ងៃទី៣ ខែមាឃ (ថ្ងៃព្រះម៉ែលៀហាញ (Lieu Hanh) សោយទីវង្គត)។
|
នាឆ្នាំ១៩៧៥ អារាមយៃ (Day) ត្រូវបានក្រសួងវប្បធម៌ព័ត៌មាន (នាសព្វថ្ងៃនេះគឺក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) បញ្ចូលក្នុងបញ្ជីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ នាឆ្នាំ២០១២ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានសម្រេចចិត្តម្តងទៀតអំពីការទទួលស្គាល់ពិធីការច្រៀងថូវវ៉ាន់ (chau van) ហៅដុង (hau dong) នៅខេត្តណាមឌីញ (Nam Dinh) និងខេត្តហាណាម (Ha Nam) គឺពិធីការដ៏គំរូមួយក្នុងជំនឿសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាម និងគឺបេតកភណ្ឌអរូបីរបស់ប្រទេសជាតិ។
ពិធីបុណ្យនៅអារាមយៃ (Day) បានរៀបចំនាខែមាឃជារៀងរាល់ឆ្នាំ។ នេះគឺជាពិធីបុណ្យលើកតំកើងព្រះម៉ែលៀវហាញ (Lieu Hanh) ព្រះមួយអង្គក្នុងជំនឿសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាម។ ព្រះម៉ែលៀវហាញ (Lieu Hanh) ត្រូវបានសក្ការៈបូជាក្នុងអារាមជាច្រើន ប៉ុន្តែក្នុងពិធីបុណ្យនៅអារាមយៃ (Day) បានរៀបចំដ៏មហោឡារិកនិងពិសេសជាងគេ។
ពិធីបុណ្យនេះបានអូសបន្លាយក្នុងប៉ុន្មានថ្ងៃនិងមានសកម្មភាពដ៏ពិសេសជាច្រើន ក្នុងនោះលេចធ្លោគឺការសម្តែងច្រៀងវ៉ាន (Van) និងពិធីហៅដុង (hau dong) - ពិធីការទាំងពីរនោះប្រកបដោយវប្បធម៌ជំនឿដ៏អាថ៌កំបាំង ដែលបង្កើតលក្ខណៈពិសេសនិងកម្លាំងរស់នៅខ្លាំងក្លាសំរាប់ជំនឿពិសេសនេះ។
និយាយដូចបណ្តាអ្នកស្រាវជ្រាវវប្បធម៌ ពិធីបុណ្យអារាមយៃ (Day) គឺកក្តាសំខាន់មួយដែលរួមចំណែកក្នុងរឿងរ៉ាវនិទានអំពីព្រះម៉ែលៀវហាញ (Lieu Hanh) ។ ប្រការនេះបានបញ្ជាក់ឲ្យឃើញថា អារាមយៃ (Day) គឺមជ្ឈមណ្ឌលរបស់បេតិកភ័ណ្ឌសក្ការៈបូជាជំនឿព្រះម៉ែរបស់ប្រជាជនវៀតណាម។
ព្រះម៉ែ - ព្រះមួយអង្គក្នុងជំនឿរបស់ប្រជាជនវៀតណាម
តាមលោកបណ្ឌិត ងឌឹកធីញ (Ngo Duc Thinh) នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សវប្បធម៌ជំនឿវៀតណាម បេតិកភណ្ឌសក្ការៈបូជាជំនឿព្រះម៉ែរបស់ប្រជាជនវៀតណាមបានបង្កើតនិងរីកចំរើនផ្អែកទៅលើការសក្ការៈបូជាព្រះម៉ែនិងចាត់ទុកដូចជាអ្នកម្តាយ និងទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះម៉ែមានអំណាចច្នៃប្រឌិត គ្រប់គ្រង ជួយមុនស្ស ផ្តល់សុខភាព ភព្វសំណាងក្នុងជីវភាពនៅភពកណ្តាល។
ក្នុងដំណើរការអភិវឌ្ឍន៍ ជំនឿនេះបានជៈឥទ្ធពលពីសាសនា ពីជំនឿផ្សេងៗ... តាំងពីសតវត្សរ៍ទី ១៦ ការសក្ការៈបូជាជំនឿនេះបានក្លាយទៅជាសកម្មភាពវប្បធម៌ ដែលជៈឥទ្ធពលយ៉ាងខ្លាំងក្លាទៅដល់ជីវភាពសង្គមនិងគំនិតរបស់ប្រជាជនវៀតណាម។
អារាមទាំងបីក្នុងជំនឿសក្ការៈបូជាព្រះម៉ែនិមិត្តរូបតំណាងឲ្យបណ្តាតំបន់ផ្សេងៗក្នុងអវកាស នោះគឺអារាមធៀន (Thien) (តំបន់មេឃ) អារាមញ៉ាក (Nhac) (តំបន់ព្រៃ) និងអារាមថ័យ (តំបន់ទន្លេទឹក)។ ក្នុងអារាមនិមួយៗ មានព្រះម៉ែមួយអង្គគ្រប់គ្រង រួមមាន៖ ព្រះម៉ែធៀងធៀន (Thuong Thien) ( ព្រះម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត) គ្រប់គ្រងមេឃ មានសិទ្ធឲ្យភ្លៀង ខ្យល់ ព្យុះ ផ្គរន្ទៈ ព្រះម៉ែធៀងង៉ាន ( ព្រះម៉ែជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់លេខពីរ) គ្រប់គ្រងតំបន់ព្រៃភ្នំ តំបន់រស់នៅរបស់ជនជាតិភាគតិច និងព្រះម៉ែថ័យ (Thoai) (ព្រះម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់លេខបី) គ្រប់គ្រងតំបន់ទន្លេ ជួយមនុស្សក្នុងមុខរបរដាំស្រូវទឹកនិងនេសាទ។
ក្នុងវិហារសក្ការៈបូជារបស់អារាមទាំងបី ព្រះម៉ែលៀវហាញ (Lieu Hanh) ស្មើនឹងព្រះម៉ែធៀងធៀន (Thuong Thien) បានអង្គុយនៅពាក់កណ្តាលនិងពាក់សម្លៀកបំពាក់ពណ៌ក្រហម ខាងឆ្វេងគឺព្រះម៉ែថ័យ (Thoai) (សម្លៀកបំពាក់ពណ៌ស) និងខាងស្តាំគឺព្រះម៉ែធៀងង៉ាន (Thuong Ngan) (សម្លៀកបំពាក់ពណ៌បៃតង)

ទីស្ថានសក្ការៈបូជាព្រះម៉ែត្រូវបានរៀបចំដ៏ពិសេស។

ពិធីបូងសួងជីវភាពនៅភពកណ្តាលនិងពិធីបួងសួងព្រះក្នុងជំនឿសក្ការៈបូជាព្រះម៉ែ។

គ្រឿងសំណែនពិសេសក្នុងពិធីការសក្ការៈបូជាព្រះម៉ែនៅអារាមទាំងបី។


មុនពេលរៀបចំពិធីការហៅដុង (Hau Dong) រូបអារក្សត្រូវអនុវត្តន៍ពិធីការបួងសួងជីវភាព
នៅភពកណ្តាលនិងពិធីបួងសួងព្រះ។ |
អារាមទាំងបីរួមមាន៖ អារាមធៀន (Thien) (តំបន់មេឃ) អារាមញ៉ាក (Nhac) (តំបន់ព្រៃ) និងតំបន់ថ័យ (Thoai) (តំបន់ទឹកទន្លេ)។ ចំពោះអារាមនិមួយៗ មានព្រះម៉ែគ្រប់គ្រង រួមមាន៖ ព្រះម៉ែធៀងថៀន (Thuong Thien) ( ព្រះម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត) គ្រប់គ្រងមេឃ មានសិទ្ធឲ្យភ្លៀង ខ្យល់ ព្យុះ ផ្គរន្ទៈ ព្រះម៉ែធៀងង៉ាន ( ព្រះម៉ែជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់លេខពីរ) គ្រប់គ្រងតំបន់ព្រៃភ្នំ តំបន់រស់នៅរបស់ជនជាតិភាគតិច និងព្រះម៉ែថ័យ (Thoai) (ព្រះម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់លេខបី) គ្រប់គ្រងតំបន់ទន្លេ ជួយមនុស្សក្នុងមុខរបរដាំស្រូវទឹកនិងនេសាទ។
|
ដោយការប្រមូលនិងជៈឥទ្ធពលពីសាសនានិងជំនឿផ្សេងៗទៀត ដូច្នេះក្រៅពីព្រះម៉ែទាំងបីអង្គ ៖ ព្រះម៉ែធឿងធៀន (Thuong Thien) ព្រះម៉ែធឿងង៉ាន (Thuong Ngan) ព្រះម៉ែថ័យ (Thoai) ហើយជំនឿព្រះម៉ែដ៏សក្ការៈបូជាព្រះចំនួន ៥០ អង្គ ក្នុងនោះមានតួអង្គប្រវត្តិសាស្ត្រ វីរៈបុរសរបស់ប្រទេសជាតិ ដែលប្រជាជនសក្ការៈគឺព្រះដូចជា៖ មេបញ្ជាការត្រឹនហ៊ឹងដាវ (Tran Hung Dao) មេបញ្ជាការ ផាមងូឡាវ (Pham Ngu Lao) …ក្រៅពី បណ្តាព្រះអង្គមិនមែនជាប្រជាជនគីញ (Kinh) ក៏មានព្រះអង្គគឺជាប្រជាជនតៃ (Tay) ប្រជាជននុង (Nung) ប្រជាជនយ៉ាវ (Dao) … ប្រការនេះបានឲ្យឃើញថា បេតិកភណ្ឌជំនឿសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាមបានបង្ហាញចរិតផឹកទឹកនឹកដល់ប្រភពទឹក ក្តីស្រឡាញ់ប្រទេសជាតិ ដែលបានក្លាយទៅជាជំនឿមួយ ការយល់ដឹងនូវការផ្លាស់ប្តូរវប្បធម៌និងទំនាក់ទំនងសមភាព ភាពជិតស្និទ្ធរវាងបណ្តាជនជាតិ។
ប្រការដ៏ចាប់ចិត្តមួយទៀត នេះគឺជំនឿសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាមខុសនឹងបណ្តាសាសនានិងជំនឿផ្សេងៗ។ នោះ គឺមិនបង្កើតក្តីជឿជាក់របស់មនុស្សលើពិភពមួយក្រោយពេលស្លាប់ទេ មនុស្សជឿជាក់លើពិភពដែលគេកំពុងរស់នៅនិងមានបំណងប្រាថ្នានូវសុខភាព ទ្រព្យសម្បត្តិនិងតំណែង។ នោះគឺជាគំនិតមួយដែលបង្ហាញលក្ខណៈជាក់ស្តែងរបស់ប្រជាជនវៀតណាម ក៏ជារបៀបយល់ដឹងដ៏សកម្ម សមស្របនឹងទស្សនរបស់មនុស្សដែលរស់ក្នុងពិភពទំនើបនេះផងដែរ។
ហៅដុង (Hau dong) - ពិធីការអាថ៌កំបាំងនិងស្រមើស្រមៃ
ក្នុងបេតិកភណ្ឌសក្ការៈបូជាព្រះម៉ែ រួមមានបណ្តាពិធីការពិសេស នេះគឺពិធីច្រៀងចូវវ៉ាន់ (Chau Van) ហៅដុង (Hau dong) - ពិធីសម្តែងរាំនិងច្រៀងដ៏ប្រជាប្រិយប្រកបដោយវប្បធម៌ជំនឿដ៏អាថ៌កំបាំង។ តាមពិធីការនេះ មនុស្សសង្ឃឹមថា គេនឹងទាក់ទងជាមួយព្រះ ដើម្បីនិយាយនិងផ្តាំផ្ញើបំណងប្រាថ្នារបស់ខ្លួន។ ដោយលក្ខណៈអាថ៌កំបាំងនេះក៏បង្កើនសកម្មភាពអរូបិយ ដូច្នេះនៅប្រទេសវៀតណាម ពិធីការហៅដុង (Hau dong) ធ្លាប់ហាមឃាត់ក្នុងរយៈពេលយូរអង្វែង។
តាមបណ្តាអ្នកស្រាវជ្រាវ ពិធីការហៅដុង (Hau dong) ពិតជាពិធីការសម្តែងរាំនិងច្រៀងដ៏ប្រជាប្រិយអាស្រ័យទៅលើការច្រៀងចូវវ៉ាន់ (chau van) ប្រភេទតន្ត្រីមួយមានលក្ខណៈវិញ្ញាណអរូបី បទចម្រៀងនិងទំនុកច្រៀងពិរោះដែលរួមជាមួយរបាំទន់ភ្លន់និងពិធីការដ៏រម្យទម ចាប់ពីនោះរូបអារក្សនឹងចូលក្នុងស្ថានភាពស្រមើស្រមៃ។
រូបអារក្សគឺជាអ្នកចូលរួមក្នុងពិធីការហៅដុង (Hau dong)។ ប្រជាជនជាច្រើននាក់បានជឿជាក់ថា រូបអារក្សគឺជាអ្នកមានសមត្ថភាពពិសេស ដើរតួនាទីទប់ឲ្យនៅកណ្តាលក្នុងទំនាក់ទំនងរវាងមនុស្សនិងព្រះ។ រូបអារក្សគឺតួកណ្តាលក្នុងពិធីការហៅដុង (Hau dong) ដូច្នេះរូបអារក្សគឺជាអ្នកស្អាតបំផុត លេចធ្លោបំផុត។ គេត្រូវតុបតែងខ្លួននិងពាក់សំលៀកបំពាក់ឲ្យបានស្អាត។ ជាពិសេស រូបអារក្សត្រូវផាត់មុខនិងមានសោភណ្ឌភាពរបស់ស្ត្រីម្នាក់។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ការសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាម។