នៅក្នុងសន្និសីទកាសែតកាសែតរបស់ក្រសួងការបរទេសនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានជូន ដំណឹងស្តីពីផែនការរៀបចំជំនួបសន្ទនា គោលនយោបាយជាន់ខ្ពស់ APEC ស្តីពី ទេសចរណ៍និរន្តរភាព និងសន្និសីទទាក់ទិននានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង Ha Long ខេត្ត Quang Ninh។
តាមគំរោង មានតំណាងជាង១៥០នាក់មកពីប្រទេសជាសមាជិក APEC និងវាគ្មិនរបស់អង្គការ អន្តរជាតិមានកិត្យានុភាពមួយចំនួន បានចូលរួមព្រឹត្តិការណ៍នេះ៖ “ក្នុងក្របខ័ណ្ឌនៃឆ្នាំ APEC វៀតណាម២០១៧ វៀតណាម បាននាំចេញគោលគំនិតរៀបចំជំនួបសន្ទនា គោលនយោបាយជាន់ខ្ពស់ APEC ស្តីពីទេសចរណ៍និរន្តរភាព រួមចំណែកទៅក្នុងគោលដៅអភិវឌ្ឍន៍និរន្តរភាព ក្នុង APEC និងជួយជ្រោមជ្រែង ឆ្នាំ APEC ២០១៧ ព្រមទាំងជួយជ្រោមជ្រែងឆ្នាំអន្តរជាតិ អំពីទេសចរណ៍និរន្តរភាព ដើម្បីការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ។ ការរៀបចំជំនួបនេះ នឹងរួមចំណែក អះអាងនូវតួនាទីរបស់វៀតណាមក្នុងតំបន់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរ ណ៍ប្រកបដោយនិរន្តរភាព”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម