ព័ត៌មាន

ជំនួបសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អាហ្វ្រីកខាងត្បូងលើកទី២


ជំនួបសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាហ្វ្រីកខាងត្បូងលើកទី២

ជំនួបសន្ទនាគោលនយោបាយបាយ​ការពារជាតិ វៀតណាម-អាហ្វ្រីក​ខាង​ត្បូង​លើកទី​២ ដោយ​ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀត​ណាម និងបណ្ឌិត Samson Makhudi Gulube ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ អាហ្វ្រីកខាងត្បូង បានប្រព្រឹត្តទៅ នាថ្ងៃទី២៩​ខែមិនា ឆ្នាំ២០១៧​ នៅ​ទី​ក្រុង Pretoria​។ នៅក្នុង​ជំនួ​ប​នេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ​បានអះ​អាង​ថា៖ សន្តិភាព កិច្ចសហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍ជានិន្នាការ​ស្នូល​របស់​អាស៊ី-​ប៉ាស៊ីហ្វីក ប៉ុន្តែ​តំបន់​នេះ ក៏​មាន​ឧបសគ្គមួយចំនួន ​អំពីជំលោះ​ដែនដី និង​សន្តិសុខក្រៅប្រពៃណីមួយចំនួន។ អំពី​បញ្ហាសមុទ្រ​ខាង​កើត ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh បានលើកច្បាស់​ នូវគោលជំហរ​​របស់​វៀត​ណាម ​គឺជំលោះ​ទាំងឡាយត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកទៅ​លើច្បាប់​អន្តរជាតិ។ ស្ដីអំពីកិច្ច​សហប្រតិបត្តិ​ការទ្វេភាគី ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ​​បាន​​ចាត់​​ទុកថា៖ ភាគីទាំងពីរត្រូវបង្កើនយន្តការសហប្រតិបត្តិការ ប្រកប​ដោយ​ប្រសិទ្ធភាព​​។ ​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​​ប្រទេស​វៀត​ណាម ក៏បានអះ​អាង​ថា៖ អាហ្វ្រីក​​ខាងត្បូង ជាដៃគូសំខាន់របស់វៀតណាម ក្នុងវិស័យ​នេះដែរ​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top