ព័ត៌មាន

ជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម - ឡាវ - កម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

សម្ព័ន្ធយុវជនវៀតណាមប្រចាំខេត្ត Kien Giang បានសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាព និងគណៈនាយកសាកលវិទ្យាល័យ Kien Giang បានរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជន     វៀតណាម - ឡាវ - កម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅសកលវិទ្យាល័យ Kien Giang ។

និស្សិតវៀតណាមចូលរួមការប្រឡងធ្វើម្ហូបអាហារ (រូបថត៖  baotintuc.vn)


នាថ្ងៃទី ១៤ ខែមេសា នៅស្រុក Chau Thanh សម្ព័ន្ធយុវជនវៀតណាមប្រចាំខេត្ត Kien Giang បានសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាព និងគណៈនាយកសាកលវិទ្យាល័យ Kien Giang បានរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជន វៀតណាម - ឡាវ - កម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅសកលវិទ្យាល័យ Kien Giang ។

ថ្លែងមតិនៅក្នុងកម្មវិធីនេះ អនុប្រធានសហព័ន្ធយុវជនវៀតណាមប្រចាំខេត្ត Kien Giang លោក Phan Dinh Nhan បានសង្កត់ធ្ងន់ថានេះគឺជាសកម្មភាពសំដៅផ្សព្វផ្សាយយ៉ាងស៊ីជម្រៅ ដល់សមាជិកសមាជិកាយុវជនទាំងអស់អំពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងយុវជនវៀតណាមនិងយុវជនឡាវនិងកម្ពុជា តាមរយៈសកម្មភាពនេះ អាចជួយឲ្យយុវជនមកពីបណ្តាប្រទេសផ្សេងៗទៀតមានឱកាសស្វែងយល់ផ្សាភ្ជាប់និងរួមជាមួយគ្នាអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top