ព័ត៌មាន

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ គ្រោងនឹងធ្វើឡើងនៅតំបន់ព្រំដែនរួមនៃប្រទេសទាំងពីរ (ខេត្ត តៃនិញ វៀតណាម និងខេត្ត ស្វាយរៀង កម្ពុជា)។ នេះគឺជាព្រឹត្តិការណ៍ និងសកម្មភាពការទូតការពារជាតិ ដ៏សំខាន់មួយក្នុងឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ ក៏ដូចជាកងទ័ពវៀតណាម និងកម្ពុជា។

លោកវរសេនីយ៍ឯក ដាំង ថាញ់មិញ អនុប្រធាននាយកដ្ឋានកិច្ចការបរទេស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ Vu Han/qdnd.vn)

នៅក្នុងសន្និសីទសារព័ត៌មានអំពីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកវរសេនីយ៍ឯក ដាំង ថាញ់មិញ អនុប្រធាននាយកដ្ឋានកិច្ច ការបរទេស (ក្រសួងការពារជាតិ) បានឲ្យដឹងថា សកម្មភាពសំខាន់ៗដែលគ្រោងនឹងធ្វើ ឡើងនៅប្រទេសវៀតណាមរួមមាន៖ ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា; ពិធីដាំដើមឈើមិត្តភាព; ការធ្វើលំហាត់ ពេទ្យយោធារួមរវាងកងទ័ពទាំងពីរ; ពិធីសម្ពោធអន្តេវាសិកដ្ឋាននៃសាលាបឋម សិក្សា Ben Cau; ពិធីចងមេត្រីភាពរវាងទីប្រជុំជននៅសងខាងព្រំដែន... នៅកម្ពុជា សកម្មភាពសំខាន់ៗរួមមាន៖ ពិធីទទួលស្វាគមន៍ ពិធីជូនដំណើររដ្ឋមន្ត្រីក្រសួងការពារ ជាតិវៀតណាម; ពិធីគោរពនិងលាបថ្នាំបង្គោលអធិបតេយ្យភាពលេខ១៧១; ពិធីដាំ ដើមឈើមិត្តភាព; ការធ្វើល្បាតរួមគ្នារវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃ ប្រទេសទាំងពីរ; ពិធីបើកការដ្ឋានសាងសង់គម្រោងមិត្តភាព សាលាបឋមសិក្សា សាំងសុវណ្ណ។
“ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺជាសកម្មភាពជួបពិភាក្សា និងចុះហត្ថ លេខាលើឯកសារសហប្រតិបត្តិការ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ ការ ពិភាក្សា និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ គឺសំដៅបង្កើតក្របខ័ណ្ឌ ឯកភាពទស្សនៈ គោលជំហរសហប្រតិបត្តិការ... ដើម្បីបង្កើតរបកគំហើញថ្មីៗនៅក្នុង ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ។ បន្ទាប់មកគឺសកម្មភាពពិនិត្យ ព្យាបាលជំងឺ និងចែកចាយថ្នាំពេទ្យ ដល់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ និងការប្រគល់ជូនគោពូជដល់ គ្រួសារដែលមានស្ថានភាពលំបាកនៅសងខាងព្រំដែនផងដែរ”។
ខ្លឹមសារមួយទៀតគឺការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។ នេះគឺជាឱកាសសម្រាប់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរចែក រំលែកបទពិសោធន៍ក្នុងការងារការពារព្រំដែន៕

top