ព័ត៌មាន ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរទទួលបានជោគជ័យយ៉ាងធំធេង 15/11/2025 ជាមួយនឹងសកម្មភាពជាច្រើន ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរបានបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា។ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅខេត្ត Tay Ninh ប្រទេសវៀតណាម និងខេត្តស្វាយរៀង ប្រទេសកម្ពុជា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរ ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស និង លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ រូបថត៖ VNAទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូវៀតណាមត្រឡប់មកប្រទេសវិញនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Baiលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូវៀតណាម និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យមួយចំនួនដូចជា៖ ពិធីទទួលបដិសណ្ឋារកិច្ច ការលាបថ្នាំបង្គោលព្រំដែន ការដាំដើមឈើមិត្តភាព លំហាត់សមពេទ្យយោធារួមគ្នា ពិធីសម្ពោធអគារសម្រាកសិក្សារបស់កុមារនៅសាលាបឋមសិក្សានៅខេត្ត Tay Ninh ពិធីចងសម្ព័ន្ធមេត្រីភាពនៃក្រុមលំនៅដ្ឋាននៅសងខាងព្រំដែន ការល្បាតរួមគ្នារវាងកងកម្លាំងគ្រប់គ្រងការពារព្រំដែននៃប្រទេសទាំងពីរ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលាបឋមសិក្សានៅខេត្តស្វាយរៀង កិច្ចប្រជុំពិភាក្សាការងារ និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ...រដ្ឋមន្ត្រីទាំងពីរបានធ្វើពិធីគោរពបង្គោលព្រំដែន។ រូបថត៖ VNAក្នុងប្រវត្តិសាស្រ្តជិត ៦ ទសវត្សរ៍កន្លងមក ទោះបីជាមានការលំបាក បញ្ហាប្រឈមជាមួយការឡើងចុះនោះ ចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជាត្រូវបានថែរក្សាដោយឥតឈប់ឈរ ហើយជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋ និងមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ។ ជោគជ័យនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរ បន្តបង្ហាញពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ ដែលរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងទំនុកចិត្តនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាពិសេសរវាងកងកម្លាំងគ្រប់គ្រងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរឲ្យមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព កសាងព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ជាមួយនឹងសកម្មភាពជាច្រើន ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរបានបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា។ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅខេត្ត Tay Ninh ប្រទេសវៀតណាម និងខេត្តស្វាយរៀង ប្រទេសកម្ពុជា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរ ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស និង លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ រូបថត៖ VNAទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូវៀតណាមត្រឡប់មកប្រទេសវិញនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Baiលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូវៀតណាម និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យមួយចំនួនដូចជា៖ ពិធីទទួលបដិសណ្ឋារកិច្ច ការលាបថ្នាំបង្គោលព្រំដែន ការដាំដើមឈើមិត្តភាព លំហាត់សមពេទ្យយោធារួមគ្នា ពិធីសម្ពោធអគារសម្រាកសិក្សារបស់កុមារនៅសាលាបឋមសិក្សានៅខេត្ត Tay Ninh ពិធីចងសម្ព័ន្ធមេត្រីភាពនៃក្រុមលំនៅដ្ឋាននៅសងខាងព្រំដែន ការល្បាតរួមគ្នារវាងកងកម្លាំងគ្រប់គ្រងការពារព្រំដែននៃប្រទេសទាំងពីរ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលាបឋមសិក្សានៅខេត្តស្វាយរៀង កិច្ចប្រជុំពិភាក្សាការងារ និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ...រដ្ឋមន្ត្រីទាំងពីរបានធ្វើពិធីគោរពបង្គោលព្រំដែន។ រូបថត៖ VNAក្នុងប្រវត្តិសាស្រ្តជិត ៦ ទសវត្សរ៍កន្លងមក ទោះបីជាមានការលំបាក បញ្ហាប្រឈមជាមួយការឡើងចុះនោះ ចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជាត្រូវបានថែរក្សាដោយឥតឈប់ឈរ ហើយជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋ និងមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ។ ជោគជ័យនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរ បន្តបង្ហាញពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ ដែលរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងទំនុកចិត្តនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាពិសេសរវាងកងកម្លាំងគ្រប់គ្រងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរឲ្យមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព កសាងព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕