
ជំនួបជាមួយតំបន់-អង្គទូតតំបន់ Tay Nguyen ឆ្នាំ ២០១៦ (Image: VOV)
សន្និសីទ «ជំនួបជាមួយតំបន់-អង្គទូត» តំបន់ Tay Nguyen ឆ្នាំ ២០១៦ បានប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង Buon Ma Thuot។ ថ្លែងមតិនៅទីនេះ លោក Bui Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀណាមបានសង្កត់ធ្ងន់ថា៖ តំបន់ Tay Nguyen ពោ ពេញទៅដោយសក្តានុភាព។ គោលដៅនៃសន្និសីទលើកនេះគឺផ្សព្វផ្សាយព័ត៌មានសំរាប់ ស្ថានទូតប្រទេសនានាយល់បន្ថែមអំពីតំបន់ Tay Nguyen។ ទន្ទឹមនឹងនោះ សន្និសីទជួយឧបត្ថម្ភបណ្ដាតំបន់នៅ Tay Nguyen ផ្សព្វផ្សាយសក្តានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ពន្លឿនកិច្ច សហប្រតិបត្តិការនិងវិនិយោគតាមរយៈបណ្ដាស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាម ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម