ព័ត៌មាន

ជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងលើកទី២ប្រហែលជាមិនអាចប្រព្រឹត្តទៅនៅអាមេរិកទេ

នៅក្នុងបទសម្ភាសទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP ប្រធានាធីបតីអាមេរិកលោក Donald Trump បានឲ្យដឹង​ថា​ជំនួបកំពូលលើកទី២រវាងលោក និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un ប្រហែលជាមិនអាចប្រព្រឹត្តទៅនៅអាមេរិកឡើយ។

ប្រធានាធីបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un

លោក Trump ក៏បានអះអាងសារជាថ្មីម្តងទៀតថាជំនួបជាមួយ លោក Kim នឹងប្រព្រឹត្តទៅបន្ទាប់ពីការបោះ​ឆ្នោត​ពាក់កណ្តាលអាណត្តិ នៅអាមេរិកនាថ្ងៃទី៦ខែវិច្ឆិកាខាងមុខ។ នាបច្ចុប្បន្ន អាមេរិក និង ស.ប.ប កូរ៉េ គ្មាន ទំ​នាក់ទំនងខាងកាទូតណាមួយឡើយ ហើយទីតាំងចំនួន ២ ដែលត្រូវបានចាត់ទុក ថាអាចប្រព្រឹត្តទៅជំនួបកំ​ពូល​នេះគឺនៅស៊ុយអែត ដែលជាប្រទេសមានស្ថានទូតប្រចាំនៅទីក្រុងព្យុងយ៉ាងនិងប្រទេសស្វីស ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top