ព័ត៌មាន

ជំនាញការសេដ្ឋកិច្ច៖ សហគ្រាស FDI ជឿជាក់ថា វៀតណាមនឹងជំនះលើការលំបាក

លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាមចាត់ទុកថា វិនិយោគិន FDI នៅ តែជឿជាក់លើយ ថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ដោយសារមូលហេតុជាច្រើន។

លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាម។


លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាមចាត់ទុកថា វិនិយោគិន FDI នៅតែជឿជាក់លើយ ថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ដោយសារមូលហេតុជាច្រើន។ សេដ្ឋកិច្ចវៀតណាម នៅតែស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនល្អ ខណៈដែលប្រទេសផ្សេងៗ ភាគច្រើនកំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ប្រការនេះបានបង្ហាញឲ្យ ឃើញសមត្ថភាពស្ដារឡើងវិញ កម្លាំងសេដ្ឋកិច្ច និងមូលដ្ឋានគ្រឹះផ្សេងៗទៀតនៃខឿន សេដ្ឋកិច្ចសុទ្ធតែរឹងមាំ។

មុនពេលផ្ទុះឡើងរលកទី៤នៃជម្ងឺកូវីដ ១៩ ក្នុងឆមាសទី១ឆ្នាំ២០២១ សេដ្ឋកិច្ច វៀតណាមនៅតែមានកំណើនដ៏ខ្លាំងក្លា។ ដោយមិនអើពើដល់បញ្ហាប្រឈមក្នុង ត្រីមាសទី៣ឆ្នាំ២០២១ WB បានមើលឃើញការប្ដេជ្ញាចិត្តបោះទុនចូលមកវៀតណាម របស់សហគ្រាស FDI នៅតែកើនឡើង។ តាមជំនាញការរបស់ WB នេះគឺជាសញ្ញា ដែលបញ្ជាក់ថា វិនិយោគិនបរទេសមានជំនឿជាក់ទៅលើការអភិវឌ្ឍប្រតិបត្តិការ អាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹងនោះ ជំនាញការជាន់ខ្ពស់របស់ WB ក៏បានវាយតម្លៃខ្ពស់ពីការដែលរដ្ឋាភិបាល វៀតណាមកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផង ហើយធានាប្រតិបត្តិការសេដ្ឋកិច្ចផង ជាពិសេសគឺការផ្លាស់ប្ដូរដ៏សំខាន់ មួយក្នុងយុទ្ធសាស្ត្រ “សម្របខ្លួនយ៉ាងបត់បែន ប្រកបដោយសុវត្ថិភាពនឹងកូវីដ ១៩”។
តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top