សាស្ត្រាចារ្យ Yeah Kim Leng នៅមហាវិទ្យាល័យ Sunway (ម៉ាឡេស៊ី) បានវាយតម្លៃខ្ពស់នូវតួនាទីរបស់វៀតណាម ចំពោះ បណ្តាសកម្មភាពនៃវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០១៧ ព្រមទាំងសម្តែងក្តីសង្ឃឹមទៅលើ រាល់លទ្ធផលដែលទទួលបាននៅក្នុង APEC លើកនេះ តាមរយៈតួនាទីជាម្ចាស់ផ្ទះ របស់វៀតណាម
ជំនាញការសេដ្ឋកិច្ចវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមចំពោះ APEC ២០១៧
យោងតាមសាស្ត្រាចារ្យរូបនេះ ប្រធានបទ “បង្កើតកម្លាំងចលករថ្មី ពូនជ្រុំអនាគតរួម” ដែលវៀតណាម នាំចេញក្នុងឆ្នាំ APEC ២០១៧ គឺសមស្រប ខណៈដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិកបច្ចុប្បន្ន នៅតែជាតំបន់អភិវឌ្ឍន៍សកម្មបំផុតលើពិភពលោក។
សាស្ត្រាចារ្យ Go Ito ជំនាញការផ្នែកទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រ នយោបាយនៃមហាវិទ្យាល័យ Meji ក៏បានអះអាងលើតួនាទីសំខាន់ របស់វៀតណាម ក្នុងដំណើរការសហប្រតិបត្តិការ APEC ទាំងស្រុង។ យោងតាមសាស្ត្រាចារ្យរូបនេះ ក្នុងចំណោមប្រទេសអាស៊ានទាំងអស់ វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ច កំពុងរីកចំរើនដោយទទួលបានកំណើនគួរឲ្យកត់សម្គាល់។
ក្នុងពេលជាមួយគ្នានោះ សាស្ត្រាចារ្យ Carl Thayer ជំនាញការស្រាវជ្រាវអំពី វៀតណាម ចំណុះវិទ្យាស្ថានការពារជាតិអូស្ត្រាលីរំពឹងទុកថា តាមរយៈសន្និសីទជាន់ ខ្ពស់ APEC លើកនេះ វៀតណាមនឹងឧទ្ទេសនាមអំពីការអភិវឌ្ឍន៍របស់ទីក្រុង Da Nang ដ៏ស្រស់ស្អាតនិងទំនើបដើម្បីបញ្ជាក់ថា វៀតណាមជាប្រទេសមួយមានការ រួមវិភាគទានយ៉ាងសកម្ម សម្រាប់សន្តិសុខតំបន់និងសកលលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម