ព័ត៌មាន

ជំងឺអុតស្វាយឆ្លងរាលដាលយ៉ាងខ្លាំងនៅអឺរ៉ុប

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានឲ្យដឹងថា ស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសនេះកំពុងតាមដានយ៉ាងដិតដល់ជំងឺរាតត្បាតនេះ ដើម្បីគ្រប់គ្រង និងចាត់វិធានការបង្ការទប់ស្កាត់តាមការចាំបាច់ បើទោះបីជានេះមិនមែនជាជំងឺដ៏គ្រោះថ្នាក់ក៏ដោយ។
  មេរោគអុតស្វាវាក្នុងសំណាកអ្នកជំងឺ (រូបថត៖ Reuters/VNA)  

 

នាថ្ងៃទី ២៣ ឧសភា ក្រសួងសុខាភិបាលដាណឺម៉ាក បានប្រកាសអំពីករណីឆ្លងជំងឺអុតស្វាដើមដំបូងនៅប្រទេសនេះ។ ទន្ទឹមនឹងនេះ នាថ្ងៃដដែល ស្ថាប័នសុខាភិបាលតំបន់ស្កុតឡេន (ចក្រភពអង់គ្លេស) ក៏បានរកឃើញករណីឆ្លងជំងឺអុតស្វាដើមដំបូងនៅប្រទេសខ្លួនផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានឲ្យដឹងថា ស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសនេះកំពុងតាមដានយ៉ាងដិតដល់ជំងឺរាតត្បាតនេះ ដើម្បីគ្រប់គ្រង និងចាត់វិធានការបង្ការទប់ស្កាត់តាមការចាំបាច់ បើទោះបីជានេះមិនមែនជាជំងឺដ៏គ្រោះថ្នាក់ក៏ដោយ។ យោងតាមរបាយការណ៍កាលពីថ្ងៃទី ២០ ឧសភាបានឲ្យដឹងថា តំបន់ England របស់អង់គ្លេសបានរកឃើញករណីឆ្លងជំងឺអុតស្វាចំនួន ២០ នាក់។

ក្នុងពេលនោះ ព័រទុយហ្គាល់ក៏បានរកឃើញករណីឆ្លងជំងឺអុតស្វាថ្មីចំនួន១៤ នាក់ ដោយនាំករណីឆ្លងជំងឺសរុបនៅប្រទេសនេះឡើង ៣៧ នាក់។

ចំណែកឯអេស្បាញវិញបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៤ នាក់ ដោយនាំករណីឆ្លងជំងឺសរុបនៅប្រទេសនេះឡើង ៣៤ នាក់ផងដែរ៕


top