ព័ត៌មាន

ជំងឺរាតត្បាត COVID – 19៖ ពីម៉ោង ០ ថ្ងៃទី ២៩ ខែកុម្ភៈ អនុវត្តន៍រាយការណ៍សុខាភិបាលចំពោះភ្ញៀវឆ្លងដែន មកពី ឬឆ្លងកាត់ អ៊ីរ៉ង់ និងអ៊ីតាលី

​ក្រសួង​សុខាភិបាល​បានក្រើនរំលឹក​ថាអង្គភាព​នានាត្រូវ​រៀបចំ​អ្នកបកប្រែជា​ភាសាអ៊ីរ៉ង់​និង​អ៊ីតាលី​នៅតាម​ច្រកទ្វារ​ព្រំដែន​ ដើម្បីជួយសម្រួលដល់សកម្មភាពរាយកា​រណ៍​សុខាភិបាល និងត្រួតពិនិត្យសុ​ខភាព​។
 
ក្រសួង​សុខាភិបាលវៀតណាមនាថ្ងៃទី ២៩ ខែកុម្ភៈ បានផ្ញើលិ​ខិត​ជាផ្លូវ​ការ​ទៅកាន់​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ ក្រុ​ងដែលធ្វើសកម្មភាពភូតគាមអនាម័យសុខា​ភិបាល អនុវត្តន៍​រាយការណ៍​សុខាភិបាល​ចំពោះភ្ញៀវ​ឆ្លង​ដែន​ដែល​មកពី ឬឆ្លងកាត់អ៊ីរ៉ង់និងអ៊ីតាលី។ ទីតាំងអនុវត្តគឺនៅច្រកព្រំដែនទាំងអស់។ ពេលវេលា​អនុវត្តន៍​គឺចាប់​ពីម៉ោង​ ០ ថ្ងៃទី​​២៩ ខែកុម្ភៈ ឆ្នាំ២០២០។​
 
ក្រសួង​សុខាភិបាល​បានក្រើន​រំលឹកថា​អង្គភាព​នានាត្រូវ​រៀបចំអ្នក​បកប្រែ​ជាភាសាអ៊ីរ៉ង់​និង​អ៊ីតាលី​នៅ​តាម​ច្រក​​ទ្វារ​ព្រំ​ដែន ដើម្បីជួយសម្រួលដល់សកម្មភាព​រាយការណ៍សុខាភិបា​ល និងត្រួត​ពិនិត្យសុខភាព​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top