ព័ត៌មាន

ជំងឺរាតត្បាត COVID-19៖ អង្គការសុខភាពពិភពលោកអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន

 នាថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា “ការប្រុង​ប្រយ័ត្នខ្ពស់បំ​ផុត” គឺចាំបាច់​ពីព្រោះប្រទេស​ជាច្រើនបាន​ចាប់​ផ្តើម​ដក​បទ​បញ្ជារា​រាំង​សម្រាប់​ទប់ស្កាត់​ការរីករាល​ដាល​នៃ​មេរោគ ​SARS-CoV-2។ 
 
ការព្រមាន​របស់ WHO ត្រូវបានដាក់ចេញចំពេលមានការព្រួយបារម្ភជាសកល អំពីរលកឆ្លងជំងឺទីពីរ។ ថ្លែង​នៅ​ក្នុង​​សន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ប្រធានកម្មវិធីស្ថានភាពបន្ទាន់របស់ WHO លោកវេជ្ជបណ្ឌិត ​Mike Ryan បានព្រមានថា “ទោះបីជាការឆ្លងរាលដាលនៅតែមានបម្រែបម្រួលមិនសូវធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ​គ្មាន​សមត្ថភាព​ក្នុងការស៊ើបអង្កេតក្រុមអ្នកជំងឺ តាមនោះលទ្ធភាពដែលថា វីរុសនេះនឹងផ្ទុះ​ឡើង​ម្តង​ទៀត​ជាពុំ​ខាន​”​។
 
នៅក្នុង​សន្និសីទកាសែតនេះដែរ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ការដក​បទ​បញ្ញត្តិរឹតត្បិតគឺ “ស្មុគស្មាញនិងពិបាក” ព្រមទាំងបានសង្កត់ធ្ងន់ថា “ការដកបទ​ហាមឃាត​ជាជំហាន​ៗ” គឺ​ជា​បញ្ហាគន្លឹះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top