ព័ត៌មាន

ជំងឺឆ្លង Covid-19៖ Vietnam Airlines ជូនព័ត៌មានស្ដីពីអ្នកបម្រើតាមយន្ត ហោះសង្ស័យឆ្លងវីរុស SARS-CoV-2

នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២០ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បាន​ជូន​ដំណឹង​ថា តាម​លទ្ធផលធ្វើតេស្តរក វីរុស SARS-CoV-2 នៃមន្ទីរពេទ្យត្រូពិចមជ្ឈឹម២ អ្នកបម្រើតាមយន្តហោះម្នាក់ របស់ Vietnam​ Airlines បានធ្វើតេស្តរកឃើញវិជ្ជមានលើកទី១ចំពោះ ប្រភេទវីរុសពោលខាងលើនាថ្ងៃទី១២មីនា។ អ្នក​បម្រើ​​តាមយន្តហោះនេះ បានធ្វើការនៅតាមជើងហោះហើរ VN0054 ពីទីក្រុងឡុងដ៍វិលមកទីក្រុង ហាណូយ​កាល​ពីព្រឹក​ថ្ងៃទី​៩មីនាកន្លងទៅ។ អ្នកស្រីរូបនេះបានសុំឲ្យឈប់ សម្រាកពីការងារភ្លាមៗ​បន្ទាប់​ពី​វិលត្រឡប់​មក​ទីក្រុង​ហាណូយ​វិញ​។ ដល់ រាត្រីថ្ងៃទី១០មីនា អ្នកស្រីបានកើតមានរោគសញ្ញាដូចជាក្អក់ គ្រុនក្ដៅ។ នា ព្រឹកថ្ងៃទី១១មីនា អ្នកស្រីបាន​ទៅធ្វើតេស្តនៅមន្ទីរពេទ្យហើយត្រូវបានដាក់ នៅដាច់ដោយឡែកតាមបទបញ្ញត្តិ។
 
នាថ្ងៃទី១២ ខែ​មីនា ក្រោយពីមានលទ្ធផលធ្វើតេស្ត Vietnam​ Airlines បាន​រាយការណ៍​ដល់​សមត្ថកិច្ច​អំពីបញ្ជី​ឈ្មោះអ្នក​បើក​បរយន្តហោះ អ្នក បម្រើតាមយន្តហោះ បុគ្គលិកនិងអ្នកដំណើរពាក់ព័ន្ធដើម្បីចាត់វិធានការ ទប់ទល់ឲ្យបាន​ទាន់​ពេលវេលា៕​

 

តាម VOV5 -  វិទ្យុសំឡេងវៀតណា


top