ព័ត៌មាន

ជំងឺកូវីដ-១៩៖ ចំនួនអ្នកឆ្លងទូទាំងពិភពលោកលើសពី ១២០ លាននាក់ ហើយប្រទេសចិន មានគោលបំណងចាក់វ៉ាក់សាំងសម្រាប់ ៧០-៨០% នៃចំនួនប្រជាជននៃប្រទេសនេះនៅឆ្នាំ ២០២២

ការចាក់វ៉ាក់សាំងកូវីដ-១៩នៅទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២១  (រូបថត៖ THX / TTXVN)
 

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១៖00 នាថ្ងៃទី ១៤ ខែមីនា (តាមម៉ោង UTC) នៅទូទាំងពិភពលោកមានករណីឆ្លងជំងឺសរុបចំនួន ១២០.០៤២.០៨៧ ករណីនិងមានអ្នកស្លាប់ចំនួន ២.៦៥៩.១១៨ នាក់។

សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរង បលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដែលមានអ្នកឆ្លងចំនួន ៣០.០៤៣.៦៦២ នាក់ និងមានអ្នកស្លាប់ចំនួន ៥៤៦.៦០៥ នាក់។ បន្ទាប់មកទៀតគឺប្រទេសប្រេស៊ីលដែលមានករណីឆ្លងជំងឺ កូវីដចំនួន ១១៤៣៩.២៥០ ករណី និងអ្នកស្លាប់ ២៧៧.២១៦ នាក់ រីឯនៅឥណ្ឌាមានករណីឆ្លងជំងឺ ១១៣៥៨.៦៤៤ ករណី និងអ្នកស្លាប់ ១៥៨.៦៤២ នាក់ ខណៈដែលរុស្ស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៣៨០.៥២៥ នាក់និងអ្នកស្លាប់ ៩១.៦៩៥ នាក់។

ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតចិន (CDC) បានឲ្យដឹងថានៅថ្ងៃទី ១៣ ខែមីនាថាប្រទេសនេះមានគោលបំណងចាក់វ៉ាក់សាំងប្រមាណ ៧០-៨០% នៃចំនួនប្រជាជននៅពាក់កណ្តាលឆ្នាំ ២០២២ ។ យោងតាមស្ថាប័ននេះប្រទេសចិននឹង ចាក់វ៉ាក់សាំងឲ្យប្រជាជនចាប់ពី ៩០០ លាននាក់ ទៅ ១ ពាន់លាននាក់ ដោយសង្ឃឹមថានឹងអាច នាំមុខគេនៅលើពិភពលោកក្នុងការសម្រេចបាននូវភាពស៊ាំនឹងជំងឺ កូវីដ-១៩ក្នុងសហគមន៍ ។ គិតដល់ចុងខែកុម្ភៈ ប្រទេសចិនបានចាក់វ៉ាក់សាំងចំនួន ៥២,៥ លានដូសហើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top