ព័ត៌មាន

ជំងឺ Covid-19៖ ក្រសួងការបរទេសវៀតណាមបានជូនព័ត៌មានស្ដីពីប្រវត្តិសាស្ត្រ ធ្វើដំណើរនិងអាស័យដ្ឋានស្នាក់នៅរបស់អ្នកជំងឺទី១៧

​នាថ្ងៃ​ទី៧ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធដល់ករណីអ្នកជំងឺស្ត្រី Covid-19 ដែល ទើបតែត្រូវបានរកឃើញ នៅរដ្ឋធានី​ហាណូយ​ អ្នកនាំពាក្យក្រសួ​ងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ពាក់ព័ន្ធ​ដល់​ករណី​ស្ត្រីម្នាក់​ ដែល​ត្រូវបានរកឃើញមានផ្ទុក​វីរុស SARS-CoV-2 នៅទីក្រុងហាណូយ​កាលពីថ្ងៃ ទី៦មីនា ក្រោយពីដំណើរ​ទេសចរណ៍​នៅប្រទេសអឺរ៉ុប​មួយចំនួន​នោះ ក្រសួងការ​បរទេស​វៀតណាម បានជូនព័ត៌មានដល់ស្ថានទូត​បារាំង អ៊ីតាលី​និង​អង់គ្លេ​ស ប្រចាំទីក្រុងហាណូយ ហើយបញ្ជាដឹក​នាំស្ថានទូតវៀតណាមប្រចាំ​ទីក្រុង ប៉ារីស ឡុងដ៍ និងរ៉ូម​ ឲ្យទាក់ទងប្រាស្រ័យជាមួយសមត្ថកិច្ចនៅប្រទេសសាម៉ី ដើម្បីជូនដំណឹង​ពីប្រវត្តិ​សាស្ត្រ​ធ្វើដំណើរ​និង​អាស័យដ្ឋាន​ស្នាក់​នៅរបស់អ្នកជំងឺ​នៅអង់គ្លេស ព្រមទាំងជូនដំណឹងដល់ប្រទេស​នានា ដែលមាន​ពលរដ្ឋ​ធ្វើដំណើរ​ តាមជើងហោះហើរដូចគ្នានឹង​អ្នកជំងឺដើម្បីចាត់វិធានការទប់ទល់ ​ខិត​ខំប្រឹងប្រែង រាំងខ្ទប់​ការឆ្លង​ជំងឺ​ក្នុង​សហគមន៍។
 
អ្នកនាំពាក្យ​ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន អះអាងថា វៀតណាម​នឹង​បន្តចែក​រំលែក​ព័ត៌មានយ៉ាងញឹកញាប់ ហើយសហការ ជាមួយប្រទេស អង្គការអន្តរជាតិ​និងដៃគូ​ពាក់ព័ន្ធ​នានាក្នុង​ការងារ​បង្ការទប់​ស្កាត់ ជំងឺ Covid-19៕

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top