ព័ត៌មាន

ជោគជ័យនៃមហាសន្និបាតបក្ស កុម្មុយនិស្តវៀតណាមបានលើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូល ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

ពិធីបិទបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម (រូបថត៖ VOV)
 

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ លោក Nguyen Phu Trong ក្នុងសុន្ទរកថាបិទបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមនៅព្រឹកថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ នៅទីក្រុងហាណូយបានលើកច្បាស់អំពីរាល់លទ្ធផលលេចធ្លោនៃមហាសន្និបាត។ លោក អគ្គលេខាបក្សក៏បានអះអាងថាជោគជ័យនៃមហាសន្និបាតនឹងលើកទឹកចិត្តបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលបន្តខិតខំប្រឹងប្រែង ដើម្បីនាំរាល់ការសម្រេចចិត្តដ៏សំខាន់ៗរបស់មហាសន្និបាតនេះឲ្យក្លាយទៅជាការពិតជាក់ស្ដែងដ៏រស់រវើកផងដែរ។

ក្នុងសុន្ទរកថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើរាល់លទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ពោលគឺអនុម័តលើឯកសារដ៏សំខាន់ៗ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ ដែលមានសមាជិកឆ្នើមចំនួន ២០០ រូប តំណាងឲ្យបក្ខជនជាង ៥ លាននាក់ ដែលមានឬទ្ធានុភាព សីលធម៌ សមត្ថភាព ដើម្បីបំពេញភារកិច្ច ដែលបក្ស និងប្រជាជនប្រគល់ជូន។ យោងតាមលោកអគ្គលេខាបក្ខថាឯកសារដែលបានអនុម័តនៅក្នុងមហាសន្និបាតលើកនេះត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាននៃការបូកសរុបយ៉ាងជ្រាលជ្រៅនូវទ្រឹស្តី និងជាក់ស្ដែង ប្រមូលផ្ដុំនូវឆន្ទៈ ប្រាជ្ញា និងបំណងប្រាថ្នារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ឯកសារទាំងនេះបានបូកសរុប វាយតម្លៃលើការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្ស ដោយផ្សារភ្ជាប់នឹងរយៈពេល ៣៥ ឆ្នាំ នៃការអនុវត្តការងារផ្លាស់ប្ដូរថ្មី រយៈពេល ៣០ ឆ្នាំ នៃការអនុវត្តន៍កម្មវិធីនយោបាយឆ្នាំ ១៩៩១ បូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តកម្មវិធីបំពេញបន្ថែម អភិវឌ្ឍន៍ឆ្នាំ ២០១១ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០១១-២០២០; ដាក់ចេញទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេល ៥ ឆ្នាំ ២០២១-២០២៥ និងកំណត់គោលដៅ ទិសដៅចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៤៥។ វាយតម្លៃអំពីលទ្ធផលនៃមហាសន្និបាតនេះ លោកអគ្គលេខាបក្សបានលើកច្បាស់ថា៖ “មហាសន្និបាតបានបង្ហាញការស្រុះចិត្តគំនិត និងការប្ដេជ្ញាចិត្តធ្វើសកម្មភាពរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងសម័យកាលផ្លាស់ប្ដូរថ្មី ព្រមទាំងសំរេចឲ្យបានគោលដៅអភិវឌ្ឍន៍ដែលបានចែង ក្នុងរបាយការណ៍នយោបាយ ពោលគឺ លើកកម្ពស់សមត្ថភាពដឹកនាំ សមត្ថភាពកាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស កសាងបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ ខ្លាំងមាំមួនលើគ្រប់ជ្រុងជ្រោយ ពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ  របបសង្គមនិយម; បំផុសបំណងប្រាថ្នា អភិវឌ្ឍន៍ប្រទេសជាតប្រកបដោយវិបុលភាព សុភមង្គល;  ពង្រីកឆន្ទៈនិងកម្លាំងមហាសាមគ្គីជាតិទាំងមូល តភ្ជាប់កម្លាំងសម័យកាល ជំរុញលើគ្រប់ជ្រុងជ្រោយ ព្រមៗគ្នាការងារផ្លាស់ប្ដូរថ្មី ការងារទំនើបកម្ម ការពារមាតុភូមិយ៉ាងរឹងមាំ;  រក្សាបរិយាសកាសសុខសន្តិភាព ស្ថិរភាព ក៏ដូចជាខិតខំប្រឹងប្រឺងដល់ពាក់កណ្តាលសតវត្សរ៍ទី ២០ វៀតណាមនឹងក្លាយទៅ ជាប្រទេសអភិវឌ្ឍន៍មួយតាមទិសសង្គមនិយមផងដែរ”។

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានអះអាងថា អង្គមហាសន្និបាតបានធ្វើការពិភាក្សាគ្នា និងអនុម័តលើគោលការណ៍ និងការសម្រេចកំណត់ដ៏សំខាន់ៗ ដើម្បីតំរង់ទិសដៅ និងដឹកនាំដ៏ត្រឹមត្រូវ និងពេញលេញនូវដំណើរការអនុវត្តន៍ទិសដៅ និងភារកិច្ច អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ព្រមទាំង កសាងនិងការពារមាតុភូមិ។ អង្គមហាសន្និបាតបានអះអាងថា  បក្សកុម្មុយនិស្តវៀតណាមបន្តប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស - លេនីន មនោគមវិជ្ជាហូជីមិញ ដោយបានអភិវឌ្ឍន៍ ច្នៃប្រឌិតឥតឈប់ឈរឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់វៀតណាមនៅដំណាក់កាលនីមួយៗ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ មហាសន្និបាតបានអនុវត្តយ៉ាងម៉ឺងម៉ាត់និងត្រឹមត្រូវនូវលក្ខន្តិកៈបក្ស ដោយបានបោះឆ្នោតជ្រើសរើសកម្មាភិបាល ដែលមានឬទ្ធានុភាពពេញលេញ និងសក្តិសមជាមាជិក គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣។ លោក Nguyen Phu Trong បានអះអាងថា៖ “ជោគជ័យដ៏ល្អប្រសើរនៃមហាសន្និបាតលើកនេះនឹងលើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលបន្តជំនះពុះពារលើរាល់ការលំបាកសាកល្បង ទាញយកកាលានុវត្តភាពអំណោយផល ដើម្បីនាំប្រទេសជាតិឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍ ដែលមានប្រាក់ចំណូលខ្ពស់ តាមទិសសង្គមនិយមយ៉ាងឆាប់ៗ។ ខ្ញុំស្នើថា បន្ទាប់ពីមហាសន្និបាតនេះ គណកម្មាធិការបក្ស អង្គការបក្សគ្រប់ជាន់ថ្នាក់ និងកម្មាភិបាលបក្ខជនគ្រប់រូបចំបាច់ត្រូវផ្ដោតសំខាន់លើការផ្សព្វផ្សាយ ឃោសនាឱ្យបានទូលំទូលាយក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលអំពីលទ្ធផលនៃមហាសន្និបាត។; សិក្សា ជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីសេចក្ដីសម្រេចចិត្ត និងឯកសារនានានៃមហាសន្និបាត ព្រមទាំងរៀបចំ និងអនុវត្តន៍កម្មវិធី ផែនការធ្វើសកម្មភាពយ៉ាងឆាប់ៗ បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងជ្រាលជ្រៅជាដើមផងដែរ”។

ចុងក្រោយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអំពាវនាវដល់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ជនរួមជាតិវៀតណាមនៅក្នុង ក៏ដូចជានៅក្រៅប្រទេសពង្រីកស្មារតីស្នេហាជាតិ  ឆន្ទៈខ្លួនទីពឹងខ្លួន កម្លាំងមហាសាមគ្គីជាតិទាំងមូល ខិតបំប្រឹងប្រែងប្រឡងប្រណាំងអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សប្រកបដោយជោគជ័យផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top