ព័ត៌មាន

ជើងហោះហើរទទួលអ្នកជំងឺកូវីដ-១៩ពីហ្គីណេអេក្វាទ័រវិលត្រឡប់មកប្រទេសវិញ

នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ជើងហោះហើរដឹកប្រតិភូគ្រូពេទ្យនៃមន្ទីរពេទ្យត្រូពិកជាតិទៅទទួលពលករវៀតណាមនៅប្រទេសហ្គីណេអេក្វាទ័រ បានហោះចេញពីអាកាសយានដ្ឋាន Noi Bai (នៃទីក្រុងហាណូយ)។

តាមគម្រោងប្រតិភូនឹងទទួលពលរដ្ឋចំនួន ២១៩ នាក់ ក្នុងនោះមានអ្នកជំងឺកូវីដ-១៩ ចំនួន ១២០ នាក់។ នេះគឺជាជើងហោះហើរដំបូងដែលបញ្ចូនអ្នកជំងឺកូវីដ-១៩ មកពីបរទេស វិលត្រឡប់មកប្រទេសវិញ ដែលមិនធ្លាប់មានតាំងពីមុនមកនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top