ព័ត៌មាន

ជួយឧបត្ថម្ភសហគ្រាសជំនះពុះពារលើការសាកល្បង ក្ដាប់ជាប់ឱកាសស្ដារសេដ្ឋកិច្ចឡើងវិញ


លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ទើប តែបានដឹកនាំឲ្យស្ថាប័នមានសមត្ថកិច្ចនានាជួយឧបត្ថម្ភដល់សហគ្រាស ដើម្បីជំនះពុះពារលើការសាកល្បងបង្កឡើងដោយជំងឺឆ្លង Covid-19 ក្ដាប់ ជាប់ឱកាស ស្ដារសេដ្ឋកិច្ចឡើងវិញ។

លោកនាយករដ្ឋមន្រ្តីអំពាវនាវឲ្យសហគមន៍សហគ្រាស និងប្រជាជនទូទាំងប្រទេសបន្តរួមដំណើរជាមួយរដ្ឋាភិបាលជំនះពុះពារលើការលំបាកលំបិន ព្រមទាំងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដោយម្ចាស់ការ ក្ដាប់ជាប់ឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រេចឲ្យបានល្អបំផុតនូវបណ្ដាគោលដៅ ភារកិច្ចស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ដែលត្រូវបានដាក់ចេញ។

លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យបណ្ដាក្រសួង ស្ថាប័នក្រោមឱវាទមជ្ឈឹម គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា ត្រួតពិនិត្យ ដោះស្រាយយ៉ាងឆាប់ៗនិងទាន់ពេលវេលានូវមតិយោបល់របស់សហគមន៍ សហគ្រាសបង្កលក្ខណៈគ្រប់បែបយ៉ាងដើម្បីជំរុញផលិតកម្មអាជីវកម្ម បន្តជួយ សម្រួលដល់បែបបទរដ្ឋបាល និងកែលម្អបរិយាកាសអាជីវកម្មផងដែរ៕

  តាម VOV5- វិទ្យុសម្លេងវៀតណាម


top