ព័ត៌មាន

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ក្រសួងជនជាតិនិងសាសនាវៀតណាមកាលពីថ្ងៃទី ២០ កក្កដា បានឲ្យដឹង ថា គិតត្រឹមដំណាច់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសទាំងមូលបានជួយឧបត្ថម្ភលុបបំបាត់ ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នង។
ស្រុក Thanh Hoa ខេត្ត Long An (ចាស់) ជួយឧបត្ថម្ភប្រជាជនក្នុងការរុះរើផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោម។ រូបថត៖ nhandan.vn

ដូច្នេះ បើប្រៀបធៀបទៅ នឹងការស្ថិតិកាលពីថ្ងៃទី ៨ ខែកក្កដា មកទល់ពេលនេះ នៅទូទាំងប្រទេស បានជួយ ឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមជិត ២.០០០ ខ្នងបន្ថែមទៀត។

មុននោះ នាថ្ងៃទី ១៦ ខែកក្កដា ខុទ្ទកាល័យរដ្ឋាភិបាលក៏បានចេញសេចក្តីជូន ដំណឹងអំពីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិម ដឹកនាំការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌ ទ្រោមនៅទូទាំងប្រទេស។ តាមនោះ ក្រសួង ស្ថាប័ន មជ្ឈិម និងមូលដ្ឋានបានប្តេជ្ញា សម្រេចគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស ឲ្យបានមុនថ្ងៃទី ៣១ ខែសីហា ដែលក្នុងនោះផ្តល់អាទិភាពដល់ការឧបត្ថម្ភផ្ទះ សម្រាប់គ្រួសារញាតិសន្ដានយុទ្ធជនពលី និងជនដែលមានគុណូបការៈចំពោះ បដិវត្តន៍។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម គឺជាភារកិច្ចនយោបាយដ៏សំខាន់ពិសេស ប្រកបដោយអត្ថន័យ មនុស្សធម៌ដ៏ជ្រាលជ្រៅ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះប្រជាជន និងការដឹងគុណចំពោះវីរជនយុទ្ធជនពលី និងជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ផងដែរ៕


top