ព័ត៌មាន

ជួយឧបត្ថម្ភជនពិការភ្នែកក្នុងការអភិវឌ្ឍវប្បធម៌អាននិងការសិក្សារៀនសូត្រអស់មួយជីវិត


 ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ dangcongsan.vn) 
 

រសៀល​ថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថ លេខា​លើកម្ម​វិធី​សហ​ប្រតិ​បតិ្ត​ការ​រវាងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ជា មួយសមាគមន៍មនុស្សខ្វាក់វៀតណាម។
 
កម្មវិធី​នេះគឺសំដៅអភិវឌ្ឍវប្បធម៌អាន បង្កើនលទ្ធភាពទាក់ទងជាមួយព័ត៌មាននិងចំណេះដឹង ហើយជួយ​ឧបត្ថម្ភ​ដល់ ការសិក្សារៀនសូត្រអស់មួយជីវិតសម្រាប់ជនពិការភ្នែក។ លោកស្រី Vu Duong Thuy Nga ប្រធាន​មន្ទីរ​បណ្ណាល័យ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បាន អោយដឹងថា៖
 
 “យើងខ្ញុំ​បានកសាងកម្មវិធីសហប្រតិបតិ្តការសំដៅអភិវឌ្ឍវប្បធម៌អាននិង បម្រើការ​សិក្សា​អស់មួយ​ជីវិត​សម្រាប់​ជន​ពិការភ្នែក ឆ្ពោះទៅគោលដៅជាក់ស្ដែង មួយចំនួនដូចជា៖ កសាង អភិវឌ្ឍទម្លាប់ តម្រូវការ បំណិននិង​ចលនាអាន ជំរុញ ខ្លាំងនូវការសិក្សារៀនសូត្រអស់មួយជីវិតសម្រាប់ជនពិការភ្នែក។ ទន្ទឹមនឹងនោះ កែលម្អ​បរិយាកាសអាន បង្កើនប្រភពឯកសារនិងសេវាកម្ម ជួយអោយជនពិការ ភ្នែកអភិវឌ្ឍមនសិការ លើក​កំពស់​សមត្ថភាពច្នៃប្រឌិត បំប៉នបុគ្គលិកលក្ខណៈ ដួងព្រលឹង កសាងរបៀបរស់នៅប្រកបដោយផាសុខភាព បម្រើ​តម្រូវការសិក្សា រៀនសូត្រអស់មួយជីវិតតាមវិធីផ្សេងគ្នាជាច្រើន”។
 
ចំណែក​ឯលោក Pham Viet Thu ប្រធានសមាគមន៍មនុស្សខ្វាក់វៀតណាម បានចាត់ទុកថា៖ “កម្មវិធី​នេះមាន​អត្ថ​ន័យ​ដ៏សំខាន់។ ទីមួយគឺជួយសម្រួលដល់ជនពិការភ្នែក ក្នុងការអានសៀវភៅ ឯកសារ។ ទីពីរគឺ តាមរយៈ​ទិវា​វប្បធម៌​អាននោះ យើងអាច គៀរគរប្រភពធនធានពីការធ្វើសង្គម ភាវូបនីយកម្ម ដើម្បីផ្គត់ផ្គង់សម្ភារៈ ឧបករណ៍​ហើយជួយឧបត្ថម្ភដល់ជនពិការភ្នែកក្នុងជីវភាពរស់នៅ ក្នុងការងារ ក៏ដូចជាលើក កំពស់ចំណេះ​ដឹង​សម្រាប់​ពួកគេផងដែរ”៕  ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


top