ព័ត៌មាន

ជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២២ មិនា៖ លើកកម្ពស់ ការយល់ដឹង របស់ សហគមន៍ ដើម្បីអភិវឌ្ឍន៍ធនធានទឹកដោយចីរភាព


 ទិដ្ឋភាពពិធី ជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២២ មិនា (រូបថត៖ http://www.hanoimoi.com.vn)
 

 នេះក៏ជាឱកាសលើកកំពស់សមត្ថភាព កិច្ចសហប្រតិបត្តិការជាមួយដៃគូ សហគ្រាសវៀតណាមនានា និង​បណ្ដា​ប្រទេស​លើវិស័យធនធានទឹក សំដៅជំរុញការអភិវឌ្ឍទីផ្សារទឹកនិងផ្នែក ឧស្សាហកម្មទឹកនៅវៀតណាម។

នា​ព្រឹកថ្ងៃ​ទី២២ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួ​ងធនធាន ​និងបរិស្ថាន វៀត​ណាម​បាន​រួម​សហការ​ជាមួយ​ក្រសួង ស្ថាប័ន និងខេត្តក្រុងទាក់ទិននានា រៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែង ទិវា​ទឹក​ពិភព​លោក​ឆ្នាំ​២០១៩ និងពិធីបើក សប្តាហ៍​ទឹកអន្តរជាតិវៀតណាម​ឆ្នាំ២០១៩។គោល​បំណង​នៃព្រឹត្តិការណ៍​ទាំង​នេះគឺ​សំដៅលើ​កក​ម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់ស​ហគមន៍ចំពោះការការពារ ធ្វើអាជី​វកម្ម និង​អភិវឌ្ឍន៍​ធនធានទឹក​ដោយចីរភាព ទប់ទល់នឹងគ្រោះធម្មជាតិ បន្សាំជាមួយបម្រែ​បម្រូលអកាសធាតិ​។

កម្មវិធីសប្តាហ៍ទឹកអន្តរជាតិ VACI ឆ្នាំ២០១៩ ស្ដីពី "ដំណោះស្រាយទឹកឆ្លាតវៃ - មិន​ទុក​ឲ្យ​នរណា​ម្នាក់​នៅខាង​ក្រោយ​ឡើយ​" ដោយមានគោលបំណងផ្លាស់ប្ដូរម​តិ សិក្សារៀន​សូត្រ​បទ​ពិសោធន៍​អន្តរ​ជាតិ​អំពីកា​រគ្រប់គ្រង​ទឹក​ឆ្លាត​វៃ លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការប្រើប្រាស់ប្រភ​ពទឹកដោយសន្សំសំចៃ ប្រសិទ្ធភា​ព ហើយ​ឆ្ពោះទៅ​រកការគ្រប់គ្រង ការប្រើប្រាស់ធនធានទឹក​ឲ្យសបស្រប និង​ប្រកបដោយចីរភាព។

នេះក៏​ជាឱកាសលើកកំពស់សមត្ថភាព កិច្ចសហប្រតិបត្តិការជាមួយដៃគូ សហគ្រាសវៀតណាមនានា និង​បណ្ដា​ប្រទេស​លើវិស័យ​ធនធាន​ទឹក សំ​ដៅជំរុញការអភិវឌ្ឍទីផ្សារទឹកនិ​ងផ្នែក ឧស្សាហកម្ម​ទឹកនៅ​វៀត​ណាម។ រដ្ឋមន្ត្រីក្រសួង​ធនធាននិងបរិស្ថានវៀតណាម លោក​ Tran Hong Ha បានសង្កត់ធ្ង​ន់ថា៖

"ខ្ញុំអំពាវ​នាវដល់ស្ថាប័នគ្រប់ជាន់ថ្នាក់ ខេត្តក្រុង សហគមន៍ និងប្រ​ជាជន​គ្រប់​រូបរួម​គ្នាខិត​ខំប្រឹង​ប្រែង​ដើម្បី​មនុស្សទន់​ខ្សោយក្នុង​សង្គម។ រួមគ្នាកសាងយន្តការគោលន​យោបាយច្បាប់ស្ដីពីធនជានទឹក​ ដើម្បី​មនុស្ស​គ្រប់​រូប​អាច​ប្រើប្រាស់ប្រភព​ទឹកស្អាត និងសវត្ថិភាពផង​ដែរ”​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top